ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​កំ​បូល ចុះ​បោសសម្អាត​បទល្មើស​អន​ឡាញ រក​ឃើញ​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​១​កន្លែង ឃាត់ខ្លួន​០៨​នាក់

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៦​នេះ លោក ឃឹម ស៊ុន​សូ​ដា អភិបាល​ខណ្ឌ​កំ​បូល និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​កំ​បូល បាន​បន្ត​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ចុះ​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ​០៣ អន​ក្រ​.​បក របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការ​គ្រប់គ្រង​សន្តិសុខ សុវត្ថិភាព​តាម​ទីតាំង​រស់នៅ​ប្រមូលផ្តុំ និង​ការ​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ក្នុង​ប្រតិបត្តិការ​នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ បាន​រក​ឃើញ និង​បង្ក្រាប​បាន​ទីតាំង​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង ស្ថិត​នៅ​សណ្ឋាគារ ហៃ​ឡី និង​អគារ​ពាណិជ្ជកម្ម​កំពុង​សាងសង់ ស្ថិត​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៨​នាក់ ក្នុង​នោះ​ជនបរទេស​ចំនួន ៧​នាក់ និង​ជនជាតិ​ខ្មែរ ចំនួន ១​នាក់ រួម​ជាមួយ​វត្ថុ​តាង​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

Screenshot