ខេត្តស្វាយរៀង ៖ នាយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប្រចាំការ២៤ម៉ោង ដោយមានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះត្រួតពិនិត្យទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅផ្ទះជួលរបស់ឈ្មោះ ឃួន ឡាត់ ភេទប្រុស ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ។
ជាលទ្ធផល ក្រុមការងារបានរកឃើញករណីពាន់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម សរុបចំនួន១១នាក់ (ស្រី ២នាក់) ។
វត្ថុតាងរួមមាន ៖ កុំព្យូទ័រ យូរដៃ ចំនួន ៧គ្រឿង ទូរស័ព្ទដៃចំនួន ១៤គ្រឿង ម៉ូនីទ័រ ចំនួន ២គ្រឿង ។
ចំពោះជនសង្ស័យ និងវត្ថុតាងខាងលើ បានបញ្ជូនទៅអធិការរដ្ឋាននគរបាលក្រុង ដើម្បីបន្តនីតិវិធី ៕








ចែករំលែកព័តមាននេះ