សុំអតីតប្រពន្ធត្រូវរ៉ូវគ្នាវិញ តែត្រូវប្អូនថ្លៃស្រីឃាត់មិនឱ្យជួប ក៏ផ្ទុះកំហឹងប្រើហិ.ង្សា និងគំរា.មកា.ប់សម្លា.ប់ទៀត
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួចធ្វើការឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពប្រើហិង្សានិងគំរាមកំហែងកាប់សម្លាប់អតីតប្អូនថ្លៃស្រី ព្រោះតែចង់ត្រូវរ៉ូវជាមួយអតីតប្រពន្ធហើយអតីតប្អូនថ្លៃស្រីរូបនោះរារាំងនិងហាមឃាត់មិនឲ្យជួបគ្នា។
ករណីហិង្សាដោយចេតនា និង គំរាមកាប់សម្លាប់ពីសំណាក់បងថ្លៃទៅលើអតីតប្អូនថ្លៃស្រីបានកើតឡើងកាលពីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ភូមិព្រៃស្រោង ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចបាននិយាយដឹងថានៅមុនពេលឃាត់ខ្លួនអតីតបងថ្លៃប្រើធ្វើហិង្សានិងគំរាមកាប់សម្លាប់អតីតប្អូនថ្លៃ គឺនៅម៉ោង១១យប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឈ្មោះ ខុន ម៉ម ភេទស្រី អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិព្រៃស្រោង ឃុំអូរ ស្រុកភ្នំស្រួច បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរ ទៅលើឈ្មោះ សួន ចាន់លាភ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិជាមួយគ្នា។ មុនពេលកើតហេតុឈ្មោះ ខុន ម៉ុត ភេទស្រី អាយុ៤២ឆ្នាំ(អតីតប្រពន្ធ) បានទៅសំរាកនៅផ្ទះឈ្មោះ ខុន ម៉ម ត្រូវជាប្អូនស្រីបង្កើត លុះដល់វេលាម៉ោង៩និង៣០នាទីយប់ មានឈ្មោះ សួន ចាន់លាភ បានទៅរករឿងឈ្មោះខុន ម៉ុត (អតីតត្រូវជាប្រពន្ធ លែងលះគ្នាចំនួន២ឆ្នាំ) ពេលនោះរូបខ្លួន(ជាអតីតប្អូនថ្លៃស្រី)បានដេញឈ្មោះ សួន ចាន់លាភឱ្យចេញពីផ្ទះ ហើយឈ្មោះខាងលើបានខឹង ហើយក៏បានច្របាច់ករូបខ្លួនរុញផ្ទប់ទៅនិងសសរផ្ទះ ហើយក៏រុញផ្ទប់ទៅលើដី បន្ទាប់មកបងស្រីឈ្មោះ ខុន ម៉ុត និងម្តាយឈ្មោះ ឡោ សាវ បានចូលមកឃាត់និងចាប់ទាញចេញទៅក្រៅផ្ទះទៅ។
ភ្លាមៗនោះ ឈ្មោះ សួន ចាន់លាភ បានស្រែកគំរាមថា “អញនិងទៅយកកាំបិតមកកាប់នាងឯងចោល” និយាយរួចបុរសរូបនោះ ក៏បានជិះម៉ូតូទៅទិសខាងត្បូងបាត់ទៅ មួយសន្ទុះក្រោយមកក៏បានត្រឡប់មកវិញបានដាក់កាំបិតបុ័ងតោ មកឈរមុខផ្ទះ ហើយស្រែកគំរាមម្ដងទៀត “អញឃើញកន្លែងណា អញកាប់សម្លាប់នាងឯងចោលកន្លែងហ្នឹង ព្រមទាំងនិយាយទៀតថាអញនិងឱ្យបក្ខពួករបស់អញកាប់នាងឯងចោលឱ្យតែឃើញនាងឯង” ។
នគរបាលស្រុកភ្នំស្រួចបានមិនទាន់ដឹងទៀតថាក្រោយពីទទួលបានពាក្យបណ្តឹងជនរងគ្រោះរួចមក។ កម្លាំងប៉ុស្តិ៍នគរបាលឃុំ បានហៅជនសង្ស័យមកសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពដូចបានរៀបរាប់ខាងលើប្រាកដមែន។ មូលហេតុដែលរូបគេប្រើហិង្សានិងគំរាមកាប់សម្លាប់អតីតប្អូនថ្លៃស្រីព្រោះតែ៖ រូបខ្លួនទៅសុំអតីតប្រពន្ធត្រូវគ្នាវិញ ប៉ុន្តែត្រូវអតីតប្អូនថ្លៃស្រីហាមឃាត់ និងរារាំងមិនឲ្យជួប។
ក្រោយឃាត់ខ្លួនបុរសខាងលើនគរបាលដកហូតវត្ថុតាង÷ កាំបិតបុ័ងតោចំនួន០១ និងម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាគុបសេ៥០ ពណ៌ខៀវ ពាក់ផ្លាកលេខ ម.9549.ភព1។
នគរបាលបានបញ្ជាក់ថា៖ ជនសង្ស័យខាងលើធ្លាប់ធ្វើកិច្ចសន្យានៅប៉ុស្តិ៍ចំនួន២ដងពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ(កាលពីនៅយកគ្នាជាប្ដីប្រពន្ធ)។
នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ឱ្យដឹងទៀតថាក្រោយឃាត់ខ្លួនជនសង្ស័យរួមជាមួយនឹងវត្ថុតាត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៅក្នុងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕


ចែករំលែកព័តមាននេះ