ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​កិត្តិយស​រាប់​ពាន់​នាក់​ត្រូវ​បាន​រំពឹង​ទុក​ថា ​នឹង​ចូលរួម​នៅ​ក្នុងសន្និបាត​បញ្ញវន្ត​ពិភពលោក (GAC) លើក​ទី ៤

5 ឆ្នាំ មុន
  • ភ្នំពេញ

ភ្ញៀវ​កិត្តិយស​ច្រើន​ជាង ៣,០០០ នាក់ ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​មក​ជួបជុំ​គ្នា​នៅ​ក្នុង​សន្និ​បាត​បញ្ញា​វន្ត​ពិភពលោក (GAC) លើក​ទី ៤ នៅ​ថ្ងៃ​ទី​១០-១២ ខែវិច្ឆិកា ឆ្នាំ​២០១៨…

ភ្ញៀវ​កិត្តិយស​ច្រើន​ជាង ៣,០០០ នាក់ ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​មក​ជួបជុំ​គ្នា​នៅ​ក្នុង​សន្និ​បាត​បញ្ញា​វន្ត​ពិភពលោក (GAC) លើក​ទី ៤ នៅ​ថ្ងៃ​ទី​១០-១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋា​គារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា ភ្នំពេញ​។ វាគ្មិន និង​ភ្ញៀវ​កិត្តិយស​ដែល​អញ្ជើញ​ចូលរួម មាន​​ដូច​ជា ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​មក​ពី​ខាង​រដ្ឋាភិបាល សង្គម​ស៊ី​វិល ក្រុមហ៊ុន​ក្នុង​ស្រុក​និង​ក្រុមហ៊ុន​អន្តរជាតិ សភាពាណិជ្ជកម្ម ស្ថានទូត​/​ស្ថាន​អគ្គរាជទូត អ្នកជំនាញ​ក្នុង​វិស័យ​ឧស្សាហកម្ម សហគ្រិន អតីត​និស្សិត​មក​ពី​ជុំវិញ​ពិភពលោក សិស្សានុសិស្ស មាតាបិតា ក៏​ដូច​ជា​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ទទួល​បានការ​អប់រំ​អន្តរជាតិ​ផង​ដែរ​។

ស​ន្និ​សីត GAC រួម​មាន​កម្មវិធី​សំខាន់​ៗ​ចំនួន​បី​ ៖ ការ​តាំង​ពិ​ព័រ​ណ៌​ពី​ការ​សិក្សា និង​ការ​ងារ (​ចូលរួម​ដោយ​សេរី​) វេទិកា​ធុរកិច្ច និង​ការ​អប់​រំជា​សាកល (​ចូលរួម​ដោយ​សេរី​) និង​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​បញ្ញវន្ត​ពិភពលោក (​ទិញ​សំបុត្រ​ចូលរួម​)​។ ម្ចាស់​ឧបត្ថម្ភ​នៃ​ស​ន្និ​សីត GAC លើក​ទី ៤ រួម​មាន ធនាគារ ព្រី​ន​ស៍ និង តេស្ត​ភាសា​អង់គ្លេស​អន្តរជាតិ IELTS ជា​អ្នក​ឧបត្ថម្ភ​កម្រិត Platinum, ACE ជា​អ្នក​ឧបត្ថម្ភ​កម្រិត Gold និង NERA និង​ធនាគារ ស្ថាបនា ជា​អ្នក​ឧបត្ថម្ភ​កម្រិត Silver​។

ស៊េរី​នៃ​ព្រឹត្តិការណ៍​ក្នុង​សន្និបាត​បញ្ញវន្ត​ពិភពលោក ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៥ ដោយ​ស្ថាប័ន IDP Education ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​ការ​អប់រំ​អន្តរ​ជាតិ​ឈានមុខ​គេ​នៅ​លើ​ពិភពលោក​។ បច្ចុប្បន្ន ស​ន្និ​បាទ GAC បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀប​ចំ​កម្មវិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ ដែល​ជា​វេទិកា​ដ៏​មាន​សារៈសំខាន់​បំផុត​មួយ​សម្រាប់​ឱកាស​នៃ​ការ​អប់រំ​អន្តរជាតិ និង​ការ​កសាង​បណ្តាញ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​បញ្ញវន្ត​ពិភពលោក គឺជា​ការ​រំលេច​ឲ្យ​ឃើញ​ពី​សារៈ​សំខាន់ នៃ​ស​ន្និ​សីត GAC ទាំងមូល​ក្នុង​ការ​កសាង​បណ្តាញ​ការងារ បង្កើត​ភាព​ជា​ដៃគូ និង​អបអរសាទរ​ចំពោះ​ការ​ចូលរួម​វិភាគទាន និង​ការ​អប់រំ​អន្តរជាតិ នៅ​កម្រិត​បុគ្គល កម្រិត​ស្ថាប័ន និង​កម្រិត​ជាតិ​។

ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​បញ្ញវន្ត​ពិភពលោក​នឹង​ត្រូវ​ដឹកនាំ​ដោយ​ឯកឧត្តម វ៉េ​ង​សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ភ្ញៀវ​កិត្តិយស​ពី​ស្ថានទូត និង​លោក​ស្រេង​ម៉ៅ​នាយក​ស្ថាប័ន IDP Education ប្រចាំ​ប្រទេស​កម្ពុជា​និង​ជា GAC Convenor ។

ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​សន្និបាត GAC ពិ​ព័រ​ណ៌​ការងារ និង​ការ​អប់រំ​សាកល​នៅ​ថ្ងៃ​ទី​១១-១២ ខែវិច្ឆិកា​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល នឹង​ផ្តល់​ជូន​ព័ត៌មាន​លម្អិត​ពេញលេញ​នៃ​ស្ថាប័ន​អប់​រំជា​ច្រើន ដែល​បង្ហាញ​ពី​ជម្រើស​នៃ​ការ​អប់រំ​លំដាប់​អន្តរជាតិ​ចំពោះ​សិស្ស​និស្សិត និង​អ្នកជំនាញ ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​នៅ​ក្រៅប្រទេស ក៏​ដូច​ជា​ស្ថាប័ន​អប់រំ​ក្នុងស្រុក​ដែល​មាន​ចំនួន​សរុប ៥០ កន្លែង​ផង​ដែរ​។ ព័ត៌មាន​ស្តី​ពី​កម្មវិធី​សិក្សា លក្ខខណ្ឌ​តម្រូវ​នៃ​ការ​អនុញ្ញាត​ឲ្យ​ចូល​រៀន ដំណើរការ​ធ្វើ​ទិដ្ឋាការ​សិស្ស និង​អាហារូបករណ៍ នឹង​អាច​ទទួល​បាន​ដោយ​ផ្ទាល់​ពី​អ្នកតំណាង​ផ្នែក​អប់រំ អ្នក​ប្រឹក្សា​យោបល់​ការ​សិក្សា​នៅ​ក្រៅប្រទេស​នៃ​ស្ថាប័ន IDP Education មន្ត្រី​ទិដ្ឋាការ និង​អ្នក​ផ្តល់​សេវា​អាហារូបករណ៍​។

«​ក្នុង​រយៈពេល​បួន​ឆ្នាំ​ជាប់​ៗ​គ្នា ការ​តាំងពិព័រណ៍​ការងារ​និង​ការ​អប់រំ​សាកល នឹង​អនុ​ញ្ញាត​ឲ្យ​សិស្ស​និស្សិត​ស្វែង​យល់​អំពី​ពិភពលោក​តាម​រយៈ​យើង ដោយ​ធ្វើការ​ជជែក​ជាមួយ​ស្ថាប័ន​នានា​ពី​ទីកន្លែង​ផ្សេង​ៗ​ជុំវិញ​ក្នុង​ពិភពលោក ដែល​ជួយ​ពួក​គេ​ឲ្យ​ធ្វើការ​ពិចារណា​អំពី​ទីកន្លែង​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​ដែល​ល្អ​សម្រាប់​ពួក​គេ​។ យើង​រំពឹង​ទុក​ថា​នឹង​ត្រូវ​ទទួល​ស្វាគមន៍​សាលារៀន​និង​សាកលវិទ្យាល័យ​នានា​មក​ពី​ប្រទេស​ចំនួន​ប្រាំបួន» នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់ ឈៀង វ៉ា​ន់តា​ក់ ប្រធាន​ផ្នែក​ដាក់​បញ្ជូន​សិស្ស​ក្នុង​ការ​អប់រំ និង​ជា​អ្នក​រៀបចំ​កម្មវិធី​នៅ​ស្ថាប័ន IDP Education (​កម្ពុជា​)​។

វេទិកា​ធុរកិច្ច និង​ការ​អប់រំ​សាកល នឹង​រៀបចំ​ក្នុង​ពេល​តែ​មួយ​ជាមួយនឹង​ការ​តាំង​ពិព័រណ៍ ដែល​មាន​វាគ្មិន​ជជែក​ពិភាក្សា​គ្នា ចូលរួម​ដោយ​អ្នក​បង្កើត​គោលនយោបាយ ប្រតិបត្តិ​ករ​អាជីវកម្ម​ជាន់ខ្ពស់ សហគ្រិន អ្នកជំនាញ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ស្ថានទូត​/​ស្ថាន​អគ្គរាជទូត និង​សង្គម​ស៊ី​វិល​។ ការ​ពិភាក្សា​ក្នុង​វេទិកា​ពិភាក្សា​ធំ​ៗ នឹង​ផ្តោត​ជា​សំខាន់​លើ​ប្រធានបទ​ពាក់ព័ន្ធ​នឹង​ទីផ្សារ និង​កា​រវិ​វ​ឌ្ឍ​ថ្មី​ៗ​បំផុត​ដើម្បី​ទទួល​បានការ​យល់​ដឹង​ស៊ីជម្រៅ​ចំពោះ​ស្ថានភាព​កម្ពុជា​នៅ​ក្នុង​ពិភពលោក​។

ស​ន្និ​សីត GAC ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សភាពាណិជ្ជកម្ម និង​សមាគម​អតីត​និស្សិត​ចំនួន ១៨​។ សហគមន៍​ទាំង​អស់នេះ ចាត់​ទុក​ថាស​ន្និ​សីត GAC មិន​ត្រឹមតែ​មាន​តម្លៃ​សម្រាប់​សមាជិក​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សម្រាប់​អ្នកចូលរួម​ជា​ច្រើន​ទៀត​ផង​ដែរ​។

Allen Tan ប្រធាន​សភាពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា “​ស​ន្និ​សីត GAC គឺជា​ព្រឹត្តិការណ៍​បញ្ញវន្ត​ដ៏​មាន​សារៈសំខាន់​បំផុត​នៅ​ក្នុងឆ្នាំនេះ​។ មានការ​ពិភាក្សា​ជា​ច្រើន​ដែល​មាន​សារៈសំខាន់​សម្រាប់​គ្រប់​វិស័យ​ទាំងអស់ និង​កម្រិត​នៃ​បទ​ពិសោធន៍​ផ្សេង​ៗ រាប់​ចាប់តាំងពី​កម្រិត​សិស្ស​និស្សិត​ដល់​ប្រធាន​ក្រុមហ៊ុន​។​”

Trevor Sworn, ប្រធាន BritCham បាន​លើក​ឡើង​ថា “​ព្រឹត្តិការណ៍​នេះ គឺជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​ខាង​វិស័យ​អប់រំ​ឲ្យ​មក​ជួបជុំ ប្រាស្រ័យ​ទាក់ទង​គ្នា និង​ពង្រីក​នូវ​ទស្សនវិស័យ​របស់​ពួក​គេ​។​”

David Sok Dara Marshall ប្រធាន​សភាពាណិជ្ជកម្ម​កា​ណា​ដា​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “​យើង​បានដឹង​ថា មុខងារ​នៃ​សន្និបាត GAC ធ្លាប់​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​ពេល​កន្លង​មក ដែល​បង្កើត​គំនិតល្អ​ៗ​ជា​ច្រើន​តាម​រយៈ​ភាព​ជា​អ្នកដឹក​នាំ។”

លោក Bretton G. Sciaroni ប្រធាន​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា “​យើង​មាន​សេចក្តី​រីករាយ​ណាស់​ដែល​ឃើញ​ថា ស្ថាប័ន IDP បន្ត​ពង្រីក​កម្រិត​នៃ​វេទិកា​ធុរកិច្ច និង​ការ​អប់រំ​បរិ​យា​បន្ន និង​អាជីព​ការងារ​សម្រាប់​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​ពេល​អនាគត​។​”

លោក​បណ្ឌិត LCT Eng Lykuong, ប្រធាន CWEA បាន​មាន​ប្រសាសន៍​ថា “​យើង​ជឿជាក់​លើ​ការ​អប់រំ​ល្អ និង​ការ​អភិវឌ្ឍ​យុវជន​សម្រាប់​អនាគត​ល្អ​ប្រសើរ​។ ស​ន្និ​សីត GAC គឺជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​សហ​គ្រិ​ត​ជា​ស្ត្រី​ដើម្បី​ចូលរួម និង​រួមចំណែក និង​ពង្រីក​ទស្សនវិស័យ​របស់​យើង​។​”

ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ស​ន្និ​សីត GAC លើក​ទី ៤ និង​ដើម្បី​កក់​កន្លែង សូម​ចូល​ទៅ​កាន់ www.cambodiaga.org  ។ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ