ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាស​​ភាព​គូ​ប្រដាល់​​​កំពូល​​អ្នក​​ប្រយុទ្ធ​​គុន​​ខ្មែរ​នៅ​​លើ​​រេញ​ ​CTN ​ថ្ងៃ​​អាទិត្យ​​សប្តាហ៍​​នេះ​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​៖ ការ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​វិល​ជុំ​​កំពូល​​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ ​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរ​​ទស្សន៍​ CTN នា​រាត្រី​ថ្ងៃ​អា​ទិត្យ​ទី​៩ មិថុនា ​ស្អែក​នេះ​បាន​​ឈា​ន​ចូល​សប្តាហ៍​​ទី៤​​ហើយ​ ហើយ​កីឡាក​រ​ដែល​នឹង​មាន​មុខ​ឡើង​រេញ​ប្រកួត​នៅ​​ថ្ងៃ​នោះ​មាន​ទាំង​អស់​​៥​គូ ​និង​៣​ប្រ​ភេទ​ទម្ងន់​ ក្នុងនោះ​ទម្ងន់​៥៧​គីឡូ​ក្រាម​២​គូ, ទម្ងន់​៦០​គីឡូក្រាម២គូ និង​ទម្ងន់​៦៥​គីឡូ​ក្រាម​១​គូ ។

រាជ​ធានីភ្នំពេញ ​៖ ការ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​វិល​ជុំ​​កំពូល​​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ ​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរ​​ទស្សន៍​ CTN នា​រាត្រី​ថ្ងៃ​អា​ទិត្យ​ទី​៩ មិថុនា ​ស្អែក​នេះ​បាន​​ឈា​ន​ចូល​សប្តាហ៍​​ទី៤​​ហើយ​ ហើយ​កីឡាក​រ​ដែល​នឹង​មាន​មុខ​ឡើង​រេញ​ប្រកួត​នៅ​​ថ្ងៃ​នោះ​មាន​ទាំង​អស់​​៥​គូ ​និង​៣​ប្រ​ភេទ​ទម្ងន់​ ក្នុងនោះ​ទម្ងន់​៥៧​គីឡូ​ក្រាម​២​គូ, ទម្ងន់​៦០​គីឡូក្រាម២គូ និង​ទម្ងន់​៦៥​គីឡូ​ក្រាម​១​គូ ។

ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម កីឡាករ​ឈុត ឈុនលី ម​ក​ពី​ខេត្ត​ពោធិ៍​សាត់ ​ជួប​ជា​​មួយ​​កីឡា​ករ​​ទី ពន្លែត មក​ពី​ខេត្ត​សៀម​រាប ​និង​កីឡា​ករ​​ស៊ឹម ប៊ុន​ស្រ៊ន់ ​មកពី​ខេត្ត​កំពង់​ចាម ជួប​ជា​មួយ​កីឡា​ករ​ខុន ស៊ីចាន់ ​មកពី​ក្លិប​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ព្រះ​វិហារ ។ រវាង​ ឈុត ឈុនលី និង​ទី​ ពន្លែត ប្រកួត​បាន​២​លើក​ម្នាក់រួច​មក​ហើយ ក្នុង​នោះ​ឈ្នះ​១​ប្រកួត ​និងចាញ់​១​ប្រកួត​ដូច​គ្នា ​។ សម្រាប់​ការ​ជួបគ្នា​​លើក​នេះ​ គេ​មាន​ជំនឿ​ចិត្ត​លើ​ទី ពន្លែត ​ច្រើន​ជាង​ដោយ​យោង​លើ​បទ​ពិសោធន៍​ និង​ល្បិច​ប្រយុទ្ធ​ដែល​គេ​ធ្លាប់​ឃើញ​កន្លង​​មក ។

ចំណែក ​ស៊ឹុម ប៊ុន​ស្រ៊ន់ និងខុន ស៊ី​ចាន់ ក៏​ប្រកួត​បាន​២​លើក​ម្នាក់​ដូច​គ្នា​ ប៉ុន្តែ​លទ្ធ​ផល​មិន​ដូច​គ្នា​ទេ ដោយ​ស៊ឹ​ម ប៊ុន​ស្រ៊ន់ ចាញ់​ទាំង​២​លើក​មាន​​២​ពិន្ទុ​ប៉ុណ្ណោះ ​លើក​នេះ​បើសិន​ជា​​ចាញ់​​ទៀត​​គឺមាន​តែ​ផ្លូវ​ហាល​ខោ​ទេ ​។ ម្យ៉ាង​វិញ​ទៀត ​ការមក​ប៉ះ​ខុន ស៊ី​ចាន់ ​លើក​នេះ​កាន់​តែ​លែង​មាន​សង្ឃឹម​តែ​​ម្តង​ព្រោះ​គេ​​ជា​អ្នក​ប្រដាល់​ចាស់វស្សា​មាន​ប្រវត្តិ​ប្រកួត​នៅ​លើ​សង្វៀន​យ៉ាង​ជោក​ជាំ ហើយ​​២​ប្រកួត​កន្លងម​ក​​ឈ្នះ​ទាំង​អស់​មាន​៦​ពិន្ទុ​នាំ​មុខ​គេ​ក្នុង​ព​ូល ។
ប្រភេទ​ទម្ងន់​​៦០​គីឡូក្រាម វិញ ​កីឡាករ​ព្រីង ​ដារិន មក​ពី​​ខេត្ត​បាត់​ដំបង​ ជួប​ជាមួយ​​កីឡា​ករ​គង់​ ឌីណា ​មកពី​ក្លិប​កង​ពល​តូច​លេខ​៧០​ និង​កីឡាករ​ហុត គីម​ហៀត មកពី​​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿង​ញៀន​ ជួប​ជាមួយ​កីឡាករ​ជួន បូរិន មកពី​ខេត្ត​ព្រៃ​វែង ។

​ព្រីង ​ដារិន ​និង​គង់ ឌីណា ​ទើប​តែ​ប្រកួត​បាន​១​លើក​ម្នាក់​ប៉ុណ្ណោះ​ ឯលទ្ធ​ផល​​មិន​ដូច​គ្នា​ទេ ​ដោយ​ព្រីង ​​​ដារិន ឈ្នះ​ ឯគង់ ឌីណា ចាញ់ ។ សម្រាប់​​ការ​ប្រកួត​លើក​​នេះ​គេមាន​ជំនឿ​ចិត្ត​​លើ​គង់ ឌីណា ច្រើន​ក្នុង​ការ​យក​ឈ្នះ​​​ ទោះ​បី​លើក​មុន​កីឡា​ករ​រូប​នេះ​ចាញ់​​ក៏​ដោយ​ព្រោះ​បើ​​​សំអាង​ទៅ​លើ​កម្លាំង​និងល្បិច​ប្រយុទ្ធ​របស់គេ​ គឺ​មិន​ពិបាក​​យក​ឈ្នះ​លើ​គូប្រកួត​​ឡើយ ។ ចំណែក​ ហុត គីម​ហៀត ​និង​ជួន បូរិន វិញ​ គ៏​ទើប​​ប្រកួត​​បាន​១​លើក​ម្នាក់​ដូចគ្នា​ដែរ ​ប៉ុន្តែ​ហុត គីម​ហៀត ឈ្នះ​​ ឯ​ជួន បូរិន ​ចាញ់ ។​ សម្រាប់​​ការ​ជួបគ្នា​លើក​នេះ​គេ​មិន​ហា៊ន​ទស្ស​ន៍​ទាយ​លទ្ធ​ផល​​ទុក​មុន​ឡើយ ​​ដូច្នេះ​មាន​តែ​រង់​ចាំ​មើល​ទាំង​​អស់​គ្នា​ ។

រី​ឯ​គូប្រកួត​​ក្នុង​​ទម្ងន់​៦៥​គីឡូក្រាម​វិញ​ កីឡា​ករ​​វ៉ន ​សាវី ​មកពី​ក្លិប​ឃ្លាំង​មឿង​កីឡា​ ជួប​ជាមួយ​កីឡា​ករ​​សំអាង ឌុន មកពី​ក្លិប​​អេភូ​ថង​កីឡា ។ រវាង​គូ​នេះ​ប្រកួត​​​បាន​​១​លើក​ម្នាក់ និង​មាន​​សំណាង​បាន​ឈ្នះ​ដូចគ្នា ។ សម្រាប់​ការ​ជួប​គ្នា​​លើក​នេះ​មិន​ទាន់​ដឹងថា យ៉ាងណា​នោះ​ទេ ព្រោះ​ទាំង​សង​ខាងសុទ្ធ​តែ​​​ជា​​អ្នក​ប្រដាល់​ចាស់​វស្សា​ដូចគ្នា ​។ នៅ​លើសង្វៀន​​ដដែល​កីឡាករ​​អេ​ អូត មក​ពី​ក្លិប​អេ​ភូថង​កីឡា ក៏​មាន​មុខ​ប្រកួត​ជា​មួយ​កីឡា​ករ​សារឹម ងា៉ មកពី​សមាគម​កីឡា​ប្រដាល់​​ក្រសួង​​​ការ​ពារ​ជាតិក្នុង​ឋានៈ​ជា​គូ​ប្រកួត​មិត្ត​ភាព​ដែរ ​តែសូម​ធានា​ថា​គូនេះ​នឹង​ចូល​រួម​អង្រួន​សង្វៀន​ប្រដាល់​ CTN ឱ្យក​ក្រើក​មិន​ខាន ៕​