ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN/OECD ៖​ កំណើន​ទិន្នផលស្បៀង​អាហារ​ពិភពលោក​នឹង​ធ្លាក់ចុះ​

12 ឆ្នាំ មុន

កំណើន​ផលិត​ផល​កសិកម្ម​នៅ​លើ​ពិភព​លោក​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​នា​ពេល​១០​ឆ្នាំ​ខាង​មុខ​​ នេះ​បើ​យោង​តាម​របាយកាណ៍​រួម​គ្នា​របស់​ភ្នាក់ងារ​ស្បៀង​អាហារ​អង្គការ​សហប្រជា​ជាតិ​ និង​អង្គការ​ OECD ។​ អង្គការ​ FAO និង​អង្គការ​ដើម្បី​ការ​អភិវឌ្ឍ​ និង​សហប្រតិ​បត្ដិការ​សេដ្ឋកិច្ច​ (OECD) និយាយ​ថា​ ទិន្នផល​កសិកម្មនៅ​លើ​ពិភពលោក​ត្រូវ​បាន​គេ​ព្យា​ករ​ថា​នឹង​កើន​ជា​មធ្យម​១,៥%​ ក្នុង​មួយ​ឆ្នាំ

កំណើន​ផលិត​ផល​កសិកម្ម​នៅ​លើ​ពិភព​លោក​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​នា​ពេល​១០​ឆ្នាំ​ខាង​មុខ​​ នេះ​បើ​យោង​តាម​របាយកាណ៍​រួម​គ្នា​របស់​ភ្នាក់ងារ​ស្បៀង​អាហារ​អង្គការ​សហប្រជា​ជាតិ​ និង​អង្គការ​ OECD ។​ អង្គការ​ FAO និង​អង្គការ​ដើម្បី​ការ​អភិវឌ្ឍ​ និង​សហប្រតិ​បត្ដិការ​សេដ្ឋកិច្ច​ (OECD) និយាយ​ថា​ ទិន្នផល​កសិកម្មនៅ​លើ​ពិភពលោក​ត្រូវ​បាន​គេ​ព្យា​ករ​ថា​នឹង​កើន​ជា​មធ្យម​១,៥%​ ក្នុង​មួយ​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០២២​ ។​ របាយការណ៍​នោះ​ក៏​បាន​និយាយ​ថា​ កង្វះ​ផលិត​កម្ម​​ ការ​ប្រែ​ប្រួល​តម្លៃ​ឆាប់​រហ័ស​ និង​ការ​បង្អាក់​ពាណិជ្ជកម្ម​នៅ​តែ​ជា​ការ​គំរាម​កំហែង​ចំពោះ​សន្ដិសុខ​ស្បៀង​អាហារ​ពិភពលោក​ ។​

របាយការណ៍​នោះ​បាន​ស្ដី​បន្ទោស​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​ទិន្នផល​ដោយ​សារ​តម្លៃ​ឡើង​ថ្លៃ​ និង​កំហិត​ធនធាន​កើន​ឡើង​រួម​ជា​មួយ​នឹង​កំណើន​សម្ពាធ​បរិស្ថាន​ ដែល​ត្រូវ​បាន​គេ​ប្រមើមើល​ថា​នឹង​រារាំង​ចំពោះ​ការ​ឆ្លើយ​តប​នឹង​ការ​ផ្គត់​ផ្គង់​នៅ​គ្រប់​តំបន់​ទាំង​អស់​ ។​
របាយការណ៍​ដដែល​បាន​ឱ្យ​ដឹង​ថា​ ចំនួន​ប្រជាជន​នៅ​លើ​ពិភព​លោក​ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ឡើង​តែ​១%​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​នៅ​អំឡុង​ពេល​នោះ​ ប៉ុន្ដែ​ស្បៀង​នឹង​ឡើង​ថ្លៃ​ដោយ​សារមាន​តម្រូវ​ការ​ខ្ពស់​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ។​ កំណើន​ប្រជាជន​ ប្រាក់​ចំណូល​កាន់​តែ​ខ្ពស់​ នគរូបនីយកម្ម​ និង​ការ​ផ្លាស់​ប្ដូរ​ការ​តម​អាហារ​គឺ​ជា​បញ្ហា​ចម្បង​ទាំង​អស់​ ។​

របាយការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ទី​ក្រុង​ប៉េកាំង​បាន​និយាយថា​ ប្រទេសចិន​ក៏​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​ជួប​កំណើន​ទិន្នផល​ទាប​ដែរ​នៅ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ​ជា​មួយ​នឹង​កំហិត​ធនធាន​ ​និង​កម្លាំង​ពលកម្ម​ស្រុក​ស្រែ​ចម្ការ​ ។​ចំនួន​ប្រជា​ជន​ដែល​គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​នៅ​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​ដល់​ជិត​១០០​លាន​នាក់​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩០​ នៅ​ពេល​ដែល​ចំនួន​ប្រជាជន​បាន​កើន​ឡើង​២០០​លាន​នាក់​ ។​ ប៉ុន្ដែ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំបំផុត​ទី​២​លើ​ពិភពលោក​មួយ​នេះ​បាន​នាំ​ចូល​ស្បៀង​អាហារ​ ន​ិង​ផលិត​ផល​កសិកម្ម​ចំនួន​១២,៩%​កាល​ពីឆ្នាំ​មុន​ ពោល​គឺ​កើន​ឡើង​ពី​៦,២​%​កាល​ពី​ឆ្នាំ​២០១១​ ហើយ​អត្រា​នោះ​អាច​កើន​ឡើង​បន្ថែម​ទៀត៕​