ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាក​សព​ស្រ្តី​ម្នាក់​ដែលគេ​សម្លាប់​ច្រក​ការ៉ុង​យក​ទៅ​ប្លុង​ចោល​នៅ​ខណ្ឌ​ដង្កោ​ នៅ​តែ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ សាក​សព​ស្រ្តី​ម្នាក់​ដែល​ឃាតករ​មិន​ស្គាល់​មុខ​សម្លាប់​ច្រក​ការ៉ុង​យក​ទៅប្លុង​ចោល​នៅ​ក្នុង​ខណ្ឌ​ដង្កោ​ កាល​ពី​ ៣​ថ្ងៃ​ មុន​ មក​ដល់​ពេល​នេះ​ សមត្ថ​កិច្ច​នៅ​តែ​មាន​ការ​អះអាង​ថា​ ពុំ​ទាន់​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​បើ​ទោះ​ជា​មាន​ស្រ្តី​មា្ន​ក់​មក​អះអាង​ថា​ ជាសព​កូន​ស្រី​របស់​គាត់​យ៉ាង​ណា​ក៏​ដោយ​ ។

ទាក់ទឹន​នឹង​ករណី​ខាង​លើ​ លោក​វីរសេនីយ៍​ឯក​ ជួន​ ណា​រិន្ទ ស្នង​ការ​រង​ និង​ជា​ប្រធាន​ការិយា​ល័យ​កណ្តាល​នគរ​បាល​ព្រហ្ម​ទណ្ឌ​រាជ​ធានី​ភ្នំពេញ​ បាន​បញ្ជាក់​ប្រាប់​កោះសន្តិ​ភាព​តាម​ទូរស័ព្ទ​កាល​ពី​រសៀល​ថ្ងៃទី​០៦​ មិថុនា​ ២០១៣​ នេះថា​ សព​ស្រ្តី​ម្នាក់​នោះ​ សមត្ថ​កិច្ច​នៅ​មិនទាន់ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​ទេ​ ។ លោក​បន្តថា​ នឹង​ទុក​ពេល​ពេញ​ ១​ថ្ងៃ​ នេះទៀត​​ ដើម្បី​ស្រាវ​ជ្រាវ​ និង​ស្វែង​រក​សាច់​ញាតិ​ពិត​ប្រាកដ​ ប៉ុន្តែ​បើ​រក​មិន​ឃើញ​ទេ​ សមត្ថ​កិច្ច​នឹង​បង្កើត​គណៈ​កម្មការ​រួម​មួយ​ ដែល​មា​នព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​ ចូល​រួម​ធ្វើ​ពិធី​បូជា​សព នៅ​ថ្ងៃទី​០៧​ មិថុនា​ ២០១៣​ ស្អែក​នេះ​ ។

គួរ​បញ្ជាក់​ថា​ នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ ប្រភព​ពី​សមត្ថ​កិច្ច​កង​រាជ​អារុធ​ហត្ថ​រាជធានី​ភ្នំ​ពេញ​ បាន​ឱ្យ​ដឹង​ថា​ បុរស​ម្នាក់​ដែល​បា​នឃាត់​ខ្លួន​នៅ​ទី​បញ្ជា​ការ​កង​រាជ​អារុធ​ហត្ថ​រាជធានី​ភ្នំ​ពេញ អស់​រយៈ​ពេល​ ៤៨​ម៉ោង​ ដែល​សង្ស័យ​ថា​ជា​ប្តី​សាក​សព​នោះ​ ក៏​នៅតែ​មិន​មា​នចម្លើយ​ច្បាស់​លាស់​ថា​ សព​នោះ​ជា​ភរិយា​របស់​គាត់​ដែរ​ ហើយ​បុរស​នោះ​ នឹង​អនុញ្ញាត​ឱ្យ​មា​នសេរី​ភាព​វិញ​ ។

ប្រភព​មួយ​ទៀត​ពី​ស្រ្តី​ម្នាក់​មក​ពី​ខេត្ត​តាកែវ​ បា​នអះ​អាង​ថា​ សាកសព​ខាង​លើ​ គឺ​ជា​​កូន​ស្រី​របស់​គាត់​ និង​ទទូច​សុំ​សព​យ​ក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ ៕