ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ប្រពន្ឋ​ស្រុះស្រួល​គ្នាវិញនាង​មិន​ព្រម​​ដកកាំភ្លើ​ងខ្លី​ភ្ជង់​ សមត្ថកិច្ចឃាត់​ខ្លួន

12 ឆ្នាំ មុន

រាជធានីភ្នំ​ពេញ​៖ បុរសម្នាក់​ត្រូវបាន​ប្រជា​ពល​រដ្ឋ​ប្តឹង​ប៉ូ​លិស​ឃាត់​ខ្លួន​ ខណៈទៅ​សុំ​ប្រពន្ឋ​ស្រុះស្រួល​គ្នាវិញ​នាង​មិន​ព្រម​ក៏​ដកកាំភ្លើ​ងភ្ជង់​ បង្កឲ្យមាន​កា​រ​ភ្ញាក់​ផ្អើលកាលពី​វេលា​ម៉ោង​៣រសៀល​ថ្ងៃទី​៦ មិថុនា​ ២០១៣ នៅ​ចំ​ណុច​ផ្ទះ​លេខ​៩បេអឺ​អង​ហ្សិត​ ផ្លូវ​២១៥ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌ​ទួល​គោក ។

បុរស​ជាប្តី​ដែល​ទៅ​រក​រឿង​សុំ​ត្រូវ​រ៉ូវ​គ្នា​វិញ​ឈ្មោះ​ជិន រតនា​ អាយុ​៣៧​ឆ្នាំ​ ជាជា​ង​កំ​ព្យូ​ទ័រ​ ស្នាក់​នៅ​ផ្ទះ​លេខ​៧៨ ផ្លូវ​៣១៥ សង្កាត់​វាល​វង់ ខណ្ឌ​៧មករា បាន​លែង​លះ​គ្នា​ជាមួយ​ប្រពន្ឋឈ្មោះ​ភោគ​ សេរី​​វឌ្ឍនី​ អាយុ​២៤​ឆ្នាំ ជាង​មួយ​ឆ្នាំ​មក​ហើយ​ ។

បន្ទាប់​ពី​មាន​រឿង​នេះ​កើត​ឡើង​សមត្ថកិច្ច​បានចុះត្រួត​ពិនិត្យ​ ដោយ​​ដក​ហូតបាន​​កាំភ្លើង​ខ្លី​ម៉ាក​កា​៥៤មួយ​ដើម ​និង​នាំ​ខ្លួន​ទៅ​សាក​សួ​រ​នៅ​អធិកា​រដ្ឋាន​នគរបាល​​​ខណ្ឌ​ទួលគោក ។