រាជធានីភ្នំពេញ៖ ថ្លែងនៅក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីហានិភ័យនៃការបើកបរដោយមិនពាក់មួកសុវត្តិភាព និងការបើកបរក្រោមឥទ្ធពលនៃជាតិស្រវឹងនៅសណ្ឋាគារភ្នំពេញនាថ្ងៃទី៦ មិថុនា ២០១៣ លោកជំទាវពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថា តាមរយៈរបាយការណ៍បណ្ដោះអាសន្នពីប្រព័ន្ធព័ត៌មាន ជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកម្ពុជាបានបង្ហាញថា នៅឆ្នាំ ២០១២អ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍សរុប១៥.៦៦០នាក់ ដែលក្នុងនោះអ្នកស្លាប់មានចំនួនដល់ទៅ១.៩៦៦នាក់ កើនឡើងជាងឆ្នាំ២០១១ ដែលមានអ្នកស្លាប់ចំនួន១.៩០៥នាក់ ហើយតួលេខនេះ ច្រើនជាងអ្នកស្លាប់ដោយសារជំងឺអេដស៍ និងគ្រោះថ្នាក់ដោយសារគ្រាប់មីនក្រោយពេលសង្គ្រាមទៅទៀត។
លោកជំទាវបន្តថា បើយើងពិនិត្យមើលតួលេខជាក់ស្ដែងក្នុងរយៈពេល៧ឆ្នាំកន្លងទៅនេះ ចំនួនអ្នកស្លាប់កើនឡើងទ្វេដង ស្របពេលដែលចំនួនប្រជាជនសរុបកើនឡើងត្រឹមតែ១០% ប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ