ខេត្តកំពង់ស្ពឺ ៖ កងកម្លាំងទ័ពអាកាសខេមរភូមិន្ទ និងកងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិកនៅថ្ងៃទី៦ មិថុនា ២០១៣ នេះ បានបង្ហាញនូវសមយុទ្ធដឹកជញ្ជូនតាមផ្លូវអាកាសតំបន់ប៉ាស៊ីហ្វិកឆ្នាំ២០១៣ ដោយធ្វើលំហាត់ទម្លាក់ជំនួយមនុស្សធម៌ពីលើអាកាស ក្នុងការផ្តល់ជំនួយសង្គ្រោះមហន្តរាយពីសហគមន៍អន្តរជាតិ ។
សមយុទ្ធដឹកជញ្ជូនតាមផ្លូវអាកាសនេះ គឺជាសមយុទ្ធដែលធ្វើឡើងរាល់២ឆ្នាំម្តង ដោយមានការចូលរួមពីកងទ័ពចំនួនជាង១០០នាក់ មកពីប្រទេសចំនួន២០ នៅតំបន់ប៉ាស៊ីហ្វិក និងអាស៊ីខាងកើត ។ សមយុទ្ធដឹកជញ្ជូនតាមផ្លូវអាកាសនេះ ចាប់ផ្តើមនៅថ្ងៃចន្ទ ទី៣ មិថុនា នឹងបញ្ចប់ទៅវិញនៅថ្ងៃសុក្រ ទី៧ មិថុនា ២០១៣ ។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William E. Todd បាន អញ្ជើញចូលរួមទស្សនាការទម្លាក់ជំនួយមនុស្សធម៌ពីលើអាកាស ដើម្បីងបង្ហាញការពង្រឹងទំនាក់ទំនងយោធារវាងកម្ពុជា និងសហរដ្ឋអាមេរិក និងដើម្បីបង្ហាញពីជំនួយរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជាក្នុងគ្រាមានតម្រូវការ ៕
ចែករំលែកព័តមាននេះ