ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឃាត់​ខ្លួន​ក្រុម​​ជន​សង្ស័យ​ចោរ​ឆក់៤​នាក់​នៅ​ស្ទឹងត្រែង ម្នាក់ជាកូន​នគរបាល​ខេត្ត​

12 ឆ្នាំ មុន

ខេត្ត​ស្ទឹងត្រែង ៖ នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃស្នងការដ្ឋានខេត្ត​ស្ទឹង​ត្រែង បាន​ធ្វើការ​ចាប់ឃាត់​ខ្លួន​ក្រុម​​ជនសង្ស័យ​​ចោរឆក់​៤​នាក់ ជាប់ពាក់ព័ន្ធករណី​ចោរ​កម្ម នា​វេលា​ម៉ោង​២​និង៣០​នាទី​រសៀលថ្ងៃទី​៦ មិថុនា ២០១៣ នេះ ។

​​ក្រុមសមត្ថ​កិច្ច​​​ឱ្យ​ដឹងថា ក្រុម​នេះ​មានគ្នា​៦​នាក់ ប៉ុន្តែ​ពេល​​នេះចាប់ឃាត់​ខ្លួន​បាន​៤​នាក់​ និង​កំពុង​ស្រាវជ្រាវបក្ស​ពួកដែល​កំពុង​រត់​

ខេត្ត​ស្ទឹងត្រែង ៖ នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃស្នងការដ្ឋានខេត្ត​ស្ទឹង​ត្រែង បាន​ធ្វើការ​ចាប់ឃាត់​ខ្លួន​ក្រុម​​ជនសង្ស័យ​​ចោរឆក់​៤​នាក់ ជាប់ពាក់ព័ន្ធករណី​ចោរ​កម្ម នា​វេលា​ម៉ោង​២​និង៣០​នាទី​រសៀលថ្ងៃទី​៦ មិថុនា ២០១៣ នេះ ។

​​ក្រុមសមត្ថ​កិច្ច​​​ឱ្យ​ដឹងថា ក្រុម​នេះ​មានគ្នា​៦​នាក់ ប៉ុន្តែ​ពេល​​នេះចាប់ឃាត់​ខ្លួន​បាន​៤​នាក់​  និង​កំពុង​ស្រាវជ្រាវបក្ស​ពួកដែល​កំពុង​រត់​គេចខ្លួន២នាក់ទៀត ។

ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​​ទៀត​ថា ក្នុងចំណោម​ក្រុម​ជនសង្ស័​​យ​ទាំង​៤​នាក់​ មាន​ម្នាក់​​ជាកូន​ប្រុស​លោកចាន់ សុផា នាយការិយា​ល័យ​ការពារ ​អន្តរាគមគន៍ ​នគរបាល​ខត្ត​ស្ទឹង​ត្រែង ។ ​សូមបញ្ជាក់ថា ក្រុម​នេះធ្លាប់​ធ្វើសកម្ម​ភាព​ជាច្រើន​ដែល​បង្កការខ្លាចរអារយ៉ាង​​​ខ្លាំងដល់​ពល​​រដ្ឋ ។ បើ​តាម​ការ​ឱ្យដឹង​ពី​នគរបាល​ថា ពេល​នេះក្រុម​ជនសង្ស័យ​​កំពុងត្រូវបាន​ចោទប្រកាន់​​ជាង១០ករណី​ដូចជា ឆក់​កាបូប, ខ្សែ.ក, ទូរស័ព្ទ និង​ករណីផ្សេងៗ​ទៀត ដែល​សមត្ថ​​កិច្ចកំពុង​កសាង​សំណុំរឿង​ ដើម្បី​ចាត់​ការ​តាម​ផ្លូវច្បាប់ ៕