ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​អនុវត្ត​​ដីកា​ប្រគល់​​ផ្ទះ​វីឡា​ទៅឱ្យ​អ្នកឈ្នះក្តី បែរ​ជា​ឃើញ​ឈើប្រណីតខុសច្បាប់​ជាង​៣ម៉ែត្រគូប

12 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ឈើប្រណីត​​ប្រមាណ​ជាង​៣ម៉ែត្រ ដែលលាក់​​ទុក​ដោយ​ខុស​ច្បាប់​​ ត្រូវបាន​គេ​ប្រទះឃើញ​នៅ​បរិវេណ​របង​ដីឡូត៍​​​ផ្ទះ​វីឡា​​​​ដ៏ធំ​ស្កឹម​ស្កៃ​​របស់​មន្ត្រី​ប៉ូលិស​មួយរូប​នៅ​កណ្តាល​​ក្រុង​​​​សៀមរាប ខណៈ​​ចុះ​អនុវត្ត​ដីកា​​ប្រគល់​ផ្ទះ​វីឡា​នោះ​ទៅ​ឱ្យ​ម្ចាស់​​បំណុល​ ហើយ​ក៏​ប្រទះ​ឃើញ​ឈើ​ទាំងនោះ​ដោយចៃដន្យ នៅ​វេលាម៉ោង​៩ និង​៣០​នាទី​ព្រឹកថ្ងៃទី​៦ មិថុនា ២០១៣ ស្ថិត​ក្នុង​ភូមិចុង

ខេត្តសៀមរាប ៖ ឈើប្រណីត​​ប្រមាណ​ជាង​៣ម៉ែត្រ ដែលលាក់​​ទុក​ដោយ​ខុស​ច្បាប់​​ ត្រូវបាន​គេ​ប្រទះឃើញ​នៅ​បរិវេណ​របង​ដីឡូត៍​​​ផ្ទះ​វីឡា​​​​ដ៏ធំ​ស្កឹម​ស្កៃ​​របស់​មន្ត្រី​ប៉ូលិស​មួយរូប​នៅ​កណ្តាល​​ក្រុង​​​​សៀមរាប ខណៈ​​ចុះ​អនុវត្ត​ដីកា​​ប្រគល់​ផ្ទះ​វីឡា​នោះ​ទៅ​ឱ្យ​ម្ចាស់​​បំណុល​ ហើយ​ក៏​ប្រទះ​ឃើញ​ឈើ​ទាំងនោះ​ដោយចៃដន្យ នៅ​វេលាម៉ោង​៩ និង​៣០​នាទី​ព្រឹកថ្ងៃទី​៦ មិថុនា ២០១៣ ស្ថិត​ក្នុង​ភូមិចុង​កៅស៊ូ សង្កាត់​ស្លក្រាម ​ក្រុង​​សៀមរាប ។

​ឈើប្រណីត​ខុសច្បាប់​ខាងលើនេះ ត្រូវបាន​កម្លាង​ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើ​​ធ្វើការ​បង្ក្រាប​ ក្រោមការ​ដឹកនាំ​ផ្ទាល់ដោយ​លោកសុខ កែវ​បណ្ឌិត ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​​ខេត្ត​សៀមរាប និង​មាន​មន្ត្រី​ជំនាញ​​រដ្ឋបាល​ព្រៃ​ឈើ​ រួមទាំង​កម្លាំង​នគរ​បាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត​ជាច្រើន​នាក់​ចូលរួម​ផងដែរ ៕