ខេត្តកណ្ដាល៖ សំរាមនិងកាកសំណល់ជាច្រើនត្រូវបានក្រុមអាជីវករអ្នករកស៊ីនៅផ្សារព្រែកថ្មីនាំគ្នាយកទៅចាក់ចោលពាសវាលពាសកាល គំនរគរឡើងដូចភ្នំនៅខាងក្រោមស្ពានព្រែកថ្មីស្ថិតក្នុងភូមិគគីធំ ឃុំគគីរធំ ស្រុកកៀនស្វាយ។
ប្រភពឱ្យដឹងថា ស្ទឹងព្រែកថ្មីជាព្រែកមួយដែលបែកចេញពីដៃទន្លេមេគង្គ ហើយក៏ជាប្រភពទឹកមួយដ៏សំខាន់សម្រាប់តម្រូវការប្រើប្រាស់ របស់ប្រជាពលរដ្ឋរស់នៅឃុំគគីធំទាំងមូល។ ជាក់ស្ដែងនៅពេលថ្មីៗនេះអាជីវករក៏ដូចជាអ្នករកស៊ីនៅផ្សារព្រែកថ្មីបាននាំគ្នាយកសំរាមទៅចាក់ចោលខាងក្រោមស្ពាន បណ្ដាលឱ្យស្អុយរលួយធុំក្លិន ដល់អ្នករស់នៅជិតទីនោះ ក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ១ មានការរអ៊ូរទាំយ៉ាងខ្លាំង៕
ចែករំលែកព័តមាននេះ