ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណត​រថយន្ត​ក្រុង​ប៉ៃលិន ​ចត​រថយន្ត​គ្មាន​សណ្តាប់ធ្នាប់​រាល់ថ្ងៃ

12 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​នៅ​មុខ​ចំណត​​រថយន្ត​មួយ (ហៅបេនឡាន​ថ្មី)​ មាន​ការ​ចត​រថយន្ត​​នៅ​ខាង​មុខ​ផ្លូវ​រញ៉ៃរញ៉ៃគ្មាន​សណ្តាប់​​ធ្នាប់រាល់ថ្ងៃ ស្ថិតនៅលើផ្លូវជាតិលេខ​៥៧ ក្នុងភូមិអូរ​តាពុកលើ សង្កាត់​ប៉ៃលិន ​ក្រុងប៉ៃលិន ​​។

បើ​តាម​ប្រភព​ពីប្រជាពលរដ្ឋ​ដែលនៅក្បែរ​ចំណត​រថយន្តនោះ​បាន​ឱ្យ​ដឹង​​កាលពី​វេលា​ម៉ោង​១០ និង​៣០នាទី​ព្រឹកថ្ងៃទី​៦ មិថុនា ២០១៣ នេះថា ស្ទើរ​តែ​ជារៀង​រាល់​ថ្ងៃ​មាន​រថយន្ត​តាក់ស៊ី​ភាគច្រើន​យក​ចិញ្ចើម​ផ្លូវជាតិលេខ​៥៧ ធ្វើ​ជា​កន្លែង​ចតរថយន្ត​ដោយ​អត់បាន​ដាក់​រថយន្ត​របស់ខ្លួន​ចូលទៅ​ក្នុង​ចំណត​នោះទេ ខ្លះទៀត​គេ​ឃើញ​ម្ចាស់​រថយន្ត​ចតចោល​ រួច​រត់​ទៅចាប់ម៉ូយ​យ៉ាងប្រសេច​ប្រសាច​ផង​ដែរ។ បញ្ហា​ទាំងនេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់សង្គមយ៉ាងខ្លាំង និង​ជួន​កាល​ធ្វើឱ្យមាន​ការ​កកស្ទះ​ចរាចរណ៍​នៅត្រង់​មុខ​ចំណត​​រថ​យន្ត​នេះ​ផងដែរ ៕