ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយ​មាន​ជ័យ​​​ព្រមាន​ដល់​ក្រុម​ហ៊ុន​អនា​ម័យ​ និង​ផ្សារ​ត្រូវ​ចូល​រួម​សំអាត​អនា​ម័យ​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ លោកយឹម លី ​ប្រធាន​មន្ទីរ​បរិ​ស្ថាន​ខេត្ត​បាន​ព្រមាន​ខ្លាំង​ៗថា​ បណ្តា​ក្រុម​ហ៊ុន​អនា​ម័យ​ និង​ផ្សារ​ក៏​ដូច​ជា​ក្រុម​ហ៊ុន​ដទៃ​ បើ​មិន​ចូល​រួមជួយសំអាត​​អនា​ម័យ​ និង​អនុវត្ត​តាម​កិច្ច​សន្យា​ទេ នឹង​មាន​វិធាន​ការ​តាម​ច្បាប់​ ។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ លោកយឹម លី ​ប្រធាន​មន្ទីរ​បរិ​ស្ថាន​ខេត្ត​បាន​ព្រមាន​ខ្លាំង​ៗថា​ បណ្តា​ក្រុម​ហ៊ុន​អនា​ម័យ​ និង​ផ្សារ​ក៏​ដូច​ជា​ក្រុម​ហ៊ុន​ដទៃ​ បើ​មិន​ចូល​រួមជួយសំអាត​​អនា​ម័យ​ និង​អនុវត្ត​តាម​កិច្ច​សន្យា​ទេ នឹង​មាន​វិធាន​ការ​តាម​ច្បាប់​ ។ ​

ការ​ព្រមាន​នេះ​ធ្វើ​ឡើង​​កាល​ពី​ព្រឹក​ ថ្ងៃ​ទី​៦ មិថុនា ២០១៣ ​​នៅ​ក្នុង​​ទិវា​បរិស្ថាន​ជាតិ-អន្តរ​ជាតិ​នៅ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ ​ដោយ​មាន​ការ​ចូល​រួម​ធ្វើ​អនា​ម័យ​ពី​សិស្សា​នុសិស្ស​ និស្សិត​ ព្រះ​សង្ឃ ​​កង​កម្លាំង​ប៉ូលិស​ និង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​សរុប​៤.៥៨៤​នាក់​។

លោក​ស្រី​ ចាន់​ ថេង អភិ​បាល​ក្រុង​សិរី​សោភ័ណ​បាន​មាន​​ប្រសាសន៍​ថា ក្រុង​សិរី​សោភ័ណ​គឺ​ជា​ក្រុង​ទី​រួម​ខេត្ត​ ហើយ​ជា​រៀង​រាល់ឆ្នាំ​តែង​តែ​ធ្វើ​ទិវា​អនា​ម័យ​​បរិស្ថាន​ជាតិ​-អន្តរ​ជាតិ​ដើម្បី​ចូល​រួម​ប្រលង​ប្រជែង​ទីក្រុង​ស្អាត​ ហើយ​ជា​ក្រុង​មួយ​ដែល​មាន​​ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ស្នាក់​នៅ និង​​ឆ្លង​កាត់​​ទៅ​លេង​ប្រា​សាទ​អង្គរ​វត្ត​​ ខេត្ត​សៀម​រាប​ និង​រម​ណីយ​ដ្ឋាន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ៕