ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Asus ជាកុំព្យូទ័រថេបប្លេត Three-in-one ដំបូង​គេ

12 ឆ្នាំ មុន

ក្រុម​​ហ៊ុន​ផលិត​កុំ​ព្យូ​ទ័រ​របស់​តៃ​វ៉ាន់ Asus​បាន​​ដាក់​ដំណើរ​ការ​ឧបករ​ណ៍​​ចល័ត​មួយ​​កាល​ពី​​ថ្ងៃ​​​ទី​៥ ​មិថុនា ​ឆ្នាំ​​២០១៣ ​ដោយ​​​អះ​អាង​ថា​ ​ជា​​កុំ​ព្យូ​​ទ័រ​ ​Desktop​ ជា Laptop និង​ជា​ថេប​ប្លេត​ដែល​​ត្រូវ​បាន​រួម​បញ្ចូល​គ្នា​តែ​​មួយ​លើក​ដំបូង​នៅ​​លើ​ពិភព​លោក ។​
កុំ​ព្យូទ័រ​ថេ​ប​ប្លេត​ប្រភេទថ្ម​ីនេះ​មាន​ឈ្មោះ​​ថា ​Transformer​ Book​ Trio​ ត្រូវ​បាន​ដាក់​​តាំ​ង​បង្ហាញ​នៅ​ឯ​ពិព័រណ​៍​ពាណិ​ជ្ជក​ម្ម​​ព័ត៌​​

ក្រុម​​ហ៊ុន​ផលិត​កុំ​ព្យូ​ទ័រ​របស់​តៃ​វ៉ាន់ Asus​បាន​​ដាក់​ដំណើរ​ការ​ឧបករ​ណ៍​​ចល័ត​មួយ​​កាល​ពី​​ថ្ងៃ​​​ទី​៥ ​មិថុនា ​ឆ្នាំ​​២០១៣ ​ដោយ​​​អះ​អាង​ថា​ ​ជា​​កុំ​ព្យូ​​ទ័រ​ ​Desktop​ ជា Laptop និង​ជា​ថេប​ប្លេត​ដែល​​ត្រូវ​បាន​រួម​បញ្ចូល​គ្នា​តែ​​មួយ​លើក​ដំបូង​នៅ​​លើ​ពិភព​លោក ។​
កុំ​ព្យូទ័រ​ថេ​ប​ប្លេត​ប្រភេទថ្ម​ីនេះ​មាន​ឈ្មោះ​​ថា ​Transformer​ Book​ Trio​ ត្រូវ​បាន​ដាក់​​តាំ​ង​បង្ហាញ​នៅ​ឯ​ពិព័រណ​៍​ពាណិ​ជ្ជក​ម្ម​​ព័ត៌​​មាន​​វិទ្យា​Computex​ Taipei ។ ​វា​ដើរ​ដោយ​​ប្រព័ន្ធ​​ដំណើ​រ​​ការ​ជំនាន់​ទី​៤​ ឬ​4G​ និង​ប្រើ​ប្រព័ន្ធ​ប្រតិ​បត្តិ​ការ​ Window​ និង Android។​

បើ​យោង​តាម​ក្រុម​​​ហ៊ុន​ឲ្យ​ដឹង​ថា ​កុំព្យូ​ទ័រ​​ប្រភេទ​​ថ្មី​នេះ​មាន​អេ​ក្រង់​​១១,៦​​អីុង​​មាន​key board ដែល​អាច​យក​ចេញ​បាន​ដោយ​អនុ​ញ្ញាត​​ឲ្យ​អ្នក​ប្រើប្រាស់​​​ប្រតិ​បត្តិ​ការ​​​ឧប​ករណ៍​នេះ​​ជា​ថេបប្លេត ឬ​ក៏​​កុំព្យូ​ទ័រ​​Lapto​p​​បាន​ ។​ វាអាច​ដោត​​ជា​មួយ​​មូនីទ័រ​ខាង​ក្រៅ​បាន ​​ហើយ​ដំណើរ​ការ​​ជា​​កុំ​ព្យូ​ទ័រ​ ​desktop បាន​ទៀត​ផង​ ៕​