ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម F1 Mercedes រងការ​ចោទ​ប្រកាន់​ពីបទ​ល្មើស​​នឹង​លក្ខន្តិកៈ​ប្រណាំង

12 ឆ្នាំ មុន

FIA ដែល​ជា​គណៈកម្មាធិការ​រៀប​ចំ​ការ​ប្រណាំង​ហ្វម​មូឡា​វ័ន​ គ្រោង​នឹង​បញ្ជូន​ករណី​​ល្មើស​ច្បាប់​របស់​ក្រុម​ Mercedes ​ទៅ​កាន់​​តុលា​ការ​អន្តរជាតិ​របស់ខ្លួន ។ តុលាការ​នេះ​មាន​អំណាច​គ្រប់​គ្រាន់​ក្នុង​ការ​ដាក់​ពិន័យ​នានា​រាប់​ចូល​​ទាំង​អំណាច​ដក​បេក្ខ​ភាពពីការ​ប្រណាំង​ជើង​ឯក​ពិភពលោក​ផង​ដែរ។ សូមបញ្ជាក់​ថា ​ Mercedes ​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បណ្តា​ក្រុម F1 ផ្សេង​ទៀត​ក្នុង​​បទ

FIA ដែល​ជា​គណៈកម្មាធិការ​រៀប​ចំ​ការ​ប្រណាំង​ហ្វម​មូឡា​វ័ន​ គ្រោង​នឹង​បញ្ជូន​ករណី​​ល្មើស​ច្បាប់​របស់​ក្រុម​ Mercedes ​ទៅ​កាន់​​តុលា​ការ​អន្តរជាតិ​របស់ខ្លួន ។ តុលាការ​នេះ​មាន​អំណាច​គ្រប់​គ្រាន់​ក្នុង​ការ​ដាក់​ពិន័យ​នានា​រាប់​ចូល​​ទាំង​អំណាច​ដក​បេក្ខ​ភាពពីការ​ប្រណាំង​ជើង​ឯក​ពិភពលោក​ផង​ដែរ។ សូមបញ្ជាក់​ថា ​ Mercedes ​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បណ្តា​ក្រុម F1 ផ្សេង​ទៀត​ក្នុង​​បទ​ចូល​រួម​​ចំណែក​ធ្វើ​តេស្ត​​​សម្បក​កង់​ជា​សម្ងាត់​ជា​​មួយ​ក្រុម​ហ៊ុន Perelli ហើយដែល​សកម្ម​ភាព​នោះ​ត្រូវ​គេ​ចាត់​ទុក​ថា​ខុស​ច្បាប់​ FIA។

FIA បាន​ថ្លែង​ថា ៖«ការ​ធ្វើ​តេស​្ត​​របៀប​នេះ​អាច​ចាត់​​​ទុក​ថា ​ខុស​ច្បាប់ដែល​នៅ​មាន​​ជា​ធ​រមាន​របស់​FIA »។ យ៉ាងណាក៏​ដោយ ​ទង្វើ​ដូច​គ្នា​នេះ​ដែរ​របស់​ក្រុម​ Ferriri កាលពី​ខែ​មេសា​កន្លង​ម​ក​ គេ​មិន​ឃើញ​​FIA ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​​នោះ​ទេ ​។ ​លោក​ Paul Hembery នាយក​ក្រុម​ហ៊ុន Pirelli ទទួល​បន្ទុក​ផ្នែក​កីឡា​បាន​ថ្លែង​ថា ​ការ​ធ្វើ​តេស្ត​​សម្បក​កង់​របស់​ខ្លួន​ជា​មួយ​នឹង​ក្រុម​ Mercedes មិន​មាន​អ្វី​ជា​អាថ៌​កំបាំង​​ ឬ​មិន​សមរម្យ​ឡើយ ៕