កីឡាការិនីរុស្ស៊ីម៉ារីយ៉ា សារ៉ាប៉ូវ៉ា នឹងប៉ះជាមួយកីឡាការិនីបេឡារុស វិចតូរីយ៉ា អាហ្សារេនកា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខ័ណ្ឌ French Open ឆ្នាំ២០១៣ ខណៈកាលពីថ្ងៃពុធទី៥ មិថុនា ពួកគេបានបំបាក់គូប្រកួតរៀងៗខ្លួនក្នុងវគ្គ១/៤ ផ្តាច់ព្រ័ត្រ ។
សារ៉ាប៉ូវ៉ា ក្នុងនាមជាកីឡាការិនីការពារជើងឯកបានយកឈ្នះកីឡាការិនីស៊ែរប៊ី ជេលីណា ជែនកូវិច ក្នុងលទ្ធផល ០-៦ , ៦-៤ និង៦-៣ ខណៈអាហ្សារេនកា កីឡាការិនីលំដាប់ទី៣ ពិភពលោកយកឈ្នះកីឡាការិនីរុស្ស៊ី ម៉ារីយ៉ា គីរីឡឹនកូ ក្នុងលទ្ធផល ៧-៦ និង៦-២ ។ សារ៉ាបូ៉វ៉ា ធ្លាប់ប្រកួតជាមួយអាហ្សារេនកាចំនួន១២លើករួចមកហើយ ដោយក្នុងនោះនាងឈ្នះ៧លើក ។ ដោយឡែក សម្រាប់ឆ្នាំនេះ គឺជាការជួបគ្នាលើកដំបូងប៉ុណ្ណោះ រវាងពួកគេទាំង២នាក់ ៕
ចែករំលែកព័តមាននេះ