ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Wiggins ដក​ខ្លួន​ពី​ Tour de France 2013 ដោយ​របួស​ក្បាល​ជង្គង់​

12 ឆ្នាំ មុន

Bradley Wiggins ក្នុងនាម​ជាកីឡា​ករ​​ការ​ពារ​ជើង​ឯក ​នឹង​មិន​មាន​វត្តមាន​ក្នុង​ព្រឹត្តិ​ការណ៍​ប្រណាំង​ Tour de France ឆ្នាំ​២០១៣ នេះ​ទេ ​បន្ទាប់​ពី​ក្បាល​ជង្គង់​របស់​គេ ​នៅ​មាន​បញ្ហា​នៅ​ឡើយ ។ កាលពី​ព្រឹត្តិការណ៍​ប្រណាំង​ Tour of Italy ខែ​កន្លង​ទៅ ​កីឡាករ​អង់​គ្លេស​រូប​នេះ​បាន​ដក​ខ្លួន​​នៅ​កា​រ​ចាប់​ផ្តើម​ដំណាក់​ទី​១៣ ពោលគឺ​ក្រោយ​ពី​រូបគេ​មាន​ការ​ឈឺ​ចុក​ចាប់​ដើម​ទ្រូង ​។

លោក Dave Brailford​ដែល​ជា​ប្រធាន​ក្រុម​ Team Sky ​បាន​និយាយ​ថា ​ដោយ​សារ​ជំងឺ​របួស​ និង​ការ​ព្យា​បាល​គឺបាន​ធ្វើ​​ឱ្យ Wiggins ​រំលង​ផុត​ចំណុច​មួយ​ដែល​រូបគេ​អាច​ត្រៀម​ខ្លួន​​ឱ្យ​រួច​​រាល់​ចូល​រួម​ Tour de France ។ គ្មាន​រូប​គេ​គឺ​ជា​ការ​បាត់​បង់​យ៉ាងធំ​មួយ ប៉ុន្តែ​យើង​នឹង​មិន​ពិចារណា​ជ្រើស​រើស​​យក​រូប​គេ​នោះ​ទេ ។ ឯWiggins វិញ​បាន​ហៅ​ការ​អវត្ត​មាន​របស់គេ​​នេះ​ថា ជា​ការ​អស់​សង្ឃឹម​ដ៏​ធំ​ធេង​មួយ​ ជា​ពិសេស​គឺ​សម្រាប់​ក្រុម Team Sky ក៏ដូច​ជា​បណ្តា​អ្នក​គាំ​ទ្រ ៕