ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមាគម​បញ្ញាវ័ន្ត​ និងយុវជន​ស្ម័គ្រ​ចិត្ត​ក្រុម១២​ចុះ​ផ្តល់អំណោយជូន​គ្រួសារ​រងគ្រោះ​ដោយ​សារភ្លើង​ឆេះ​ផ្ទះ

12 ឆ្នាំ មុន

ខេត្ត​កោះកុង ៖ ​តំណាងសមាគម និងបញ្ញាវ័ន្ត​ស្ម័គ្រចិត្ត​ក្រុម​១២ សាខា​ប្រចាំ​ខេត្ត​កោះ​កុង​ ​រួម​និង​​អាជ្ញា​ធរ​​​​ខេត្តនៅព្រឹក​ថ្ងៃទី​៦ មិថុនា ២០១៣ នេះ បាន​នាំ​អំណោយ​​មួយ​ចំនួន​យកទៅ​ផ្តល់​ជូន​ដល់ក្រុមគ្រួសារ​​​រងគ្រោះ ដោយសារភ្លើង​ឆេះផ្ទះឈើប្រក់​ស័ង្កសី​មួយខ្នង​ ​​កាលពី​វេលា​ម៉ោង​៧ និង​៣០នាទី​យប់​​ថ្ងៃទី​៥ មិថុនា ២០១៣ ស្ថិត​ក្នុងភូមិ១ សង្កាត់ស្មាច់​មានជ័យ ​ក្រុង​ខេមរភូមិន្ទ ខេត្ត​

ខេត្ត​កោះកុង ៖ ​តំណាងសមាគម និងបញ្ញាវ័ន្ត​ស្ម័គ្រចិត្ត​ក្រុម​១២ សាខា​ប្រចាំ​ខេត្ត​កោះ​កុង​  ​រួម​និង​​អាជ្ញា​ធរ​​​​ខេត្តនៅព្រឹក​ថ្ងៃទី​៦ មិថុនា ២០១៣ នេះ បាន​នាំ​អំណោយ​​មួយ​ចំនួន​យកទៅ​ផ្តល់​ជូន​ដល់ក្រុមគ្រួសារ​​​រងគ្រោះ ដោយសារភ្លើង​ឆេះផ្ទះឈើប្រក់​ស័ង្កសី​មួយខ្នង​ ​​កាលពី​វេលា​ម៉ោង​៧ និង​៣០នាទី​យប់​​ថ្ងៃទី​៥ មិថុនា ២០១៣ ស្ថិត​ក្នុងភូមិ១ សង្កាត់ស្មាច់​មានជ័យ ​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះ​កុង ខណៈ​ពេលដែល​ម្ចាស់​ផ្ទះ​ចាក់​សោ​ចោល​ រួច​ចេញ​ទៅ​ជប់​លៀង​នៅផ្ទះ​មិត្តភក្តិ ។

​អំណោយ​ទាំងនោះ​រួមមាន​អង្ករ២៥​គីឡូក្រាម, ទឹក​សុទ្ធ​២យួរ, មី២កេស, ក្រមា​២, សារុង១, មុង២, ផ្តិល២ ព្រមទាំង​ថវិកា​ចំនួន​២០ម៉ឺន​រៀល​ ដែល​ជាអំណោយ​របស់​អាជ្ញា​ធរ​ខេត្ត​​ ។ ទន្ទឹម​នឹង​នោះ​ដែរ សា​ខា​កាកបាទក្រហម​​ខេត្ត និងអនុ​​សាខា​កាកបាទក្រហម​​ក្រុង​ខេមរភូមិន្ទ​​ ដែល​ដឹកនាំ​ដោយ​លោកធូ វិបុល អភិបាល​ក្រុង ក៏​មាន​នាំ​អំណោយ​​មួយចំនួនទៅ​ចែកជូន​ដល់​គ្រួសាររងគ្រោះ​ដោយ​​អគ្គិភ័យ​ខាងលើនេះ​ដែរ ៕