ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាយ​អាយុ​84ឆ្នាំ​​ម្នាក់​នៅ​​រដ្ឋ​​ផ្ល​រីដា​ត្រូវ​​ឆ្នោត​590​លាន​ដុល្លារ​​

12 ឆ្នាំ មុន

​អាជ្ញា​ធរ​​រដ្ឋ​ផ្ល​រីដា​​​​របស់​សហ​រដ្ឋ​​អាមេរិក​​គូស​បញ្ជាក់​​​កាលពី​​ថ្ងៃ​ទី​៥ មិថុនា​ថា ​លោក​យាយ​​ GLORIA MACKENZIE អាយុ​​៨៤​ឆ្នាំ​​ រស់​នៅ​​រដ្ឋ​ផ្ល​រី​ដា​​ ភាគ​អាគ្នេយ៍​សហ​រដ្ឋ​អាមេរិក​​ ជា​មនុស្ស​​មហា​សំណាង​​ត្រូវ​ឆ្នោត​​ដល់​ទៅ​៥៩០,៥​​​​លាន​​ដុល្លារ​​ ដែល​ឆ្នោត​​នោះ​របស់​អាមេ​រិក​​ចេញ​​កាល​ពី​ខែ​ឧសភា ។

លោក​យាយ​រូប​នេះ​​ត្រូវ​ឆ្នោត​​រង្វាន់​​ធំ​បំផុត​​ពុំ​ធ្លាប់​​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​​​ដោយ​ម​នុស្ស​​តែ​ម្នាក់​​គត់​ ។ យោង​តាម​​ពួក​​អ្នក​ចាត់​ចែង​ចេញ​ឆ្នោត​​ POWER​BALL នោះ​ថា ​​លោក​យាយ​​ GLORIA MACKENZIE បាន​សម្រេច​​បើក​យក​ប្រាក់​​នោះ​ទាំង​អស់​​​ក្នុង​​១​លើក​ដែល​ក្រោយ​ការ​បង់​​ពន្ធ​​ គាត់​​​អាច​​បើក​បាន​​៣៧០​,៨​លាន​​ដុល្លារ។ ឈ្មោះ​​របស់​អ្នក​ឈ្នះ​ឆ្នោត​​នេះ​ត្រូវ​បាន​​ទម្លាយ​​​​ប្រាប់​ដោយ​​អាជ្ញា​ធរ​​រដ្ឋ​ផ្ល​រីដា​​ ក្នុង​ឱកាស​​សន្និ​សីទ​​សារ​ព័ត៌​​មាន​​មួយ​​នៅ​​ឯ​ទីក្រុង​​ TALLAHASSEE ភាគ​​ខាង​ជើង​​រដ្ឋ​នោះ​ដោយ​លោក​​យាយ​ GLORIA MACKENZIE ពុំ​​បាន​ទៅ​ចូល​រួ​ម​​​ឡើយ​ ។

អាជ្ញា​ធរ​​បញ្ជាក់​ថា លោក​យាយ​រូប​នេះ​​បាន​ទិញ​​សន្លឹក​​ឆ្នោត​​ដែល​ឈ្នះ​​រង្វាន់​​ធំ​នោះ​ក្នុង​សាខា​មួយ​របស់​​ផ្សារ​ទំនើប​ PUBLIX នៅ​ក្រុង​ ZEPHYRHILLS ជា​ទីក្រុង​មួយ​មាន​​ប្រជា​ជន​​ ១៣.០០០​នាក់​ ស្ថិត​នៅ​​ចម្ងាយ​​៥០​គីឡូ​ម៉ែត្រ​​​ពី​ទីក្រុង​​តាម​បា៉ា ។ ឆ្នោត​​ដែល​ទិញ​​ក្នុង​មួយ​​សន្លឹក​​ថ្លៃ​​២​អឺរ៉ូ​នោះ​បាន​ត្រូវ​​​​ពេល​​ចេញ​​ឆ្នោត​​កាល​ពី​យប់​​ថ្ងៃ​ទី​១៨​មក​១៩​ ឧសភា ដោយ​កាល​ពី​ពេល​ចេញ​មុន​​​​ ឆ្នោត​នោះ​​​ត្រូវ​ត្រឹម​​​​​តែ​៣៦៤​​​លាន​ដុល្លារ​​​។ ប្រសិន​បើ​​គ្មាន​អ្នក​​ឈ្នះ​​នា​ពេល​នោះ​ទេ ​រង្វាន់​ធំ​​​នេះ​នឹង​ទុក​​បូក​បន្ថែម​​​សម្រាប់​​ចេញ​ឆ្នោត​នា​ពេល​ខាង​មុខ​ ដែល​​អ្នក​ត្រូវ​​​​អាច​ទទួល​​បាន​រង្វាន់​​ដល់​ទៅ​ជិត​១.០០០​លាន​​ដុល្លារ​ឯ​ណោះ ៕