ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​ទប់ស្កាត់​នូវ​រាល់​បទល្មើស​គ្រប់​ប្រភេទ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​យក​ថវិកា​បើក​ជូន​ដល់​និវត្តន៍​ជន​ក្រប​ខណ្ឌ​នគរបាល​ជាតិ​ក្នុង​ខេត្តសៀមរាប​ចំនួន​២៤​នាក់ សរុប​ចំនួន​១៦២​លាន ១៨​ម៉ឺន​៨.៤៨០​រៀល នា​ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា…

ខេត្តសៀមរាប ៖ លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​យក​ថវិកា​បើក​ជូន​ដល់​និវត្តន៍​ជន​ក្រប​ខណ្ឌ​នគរបាល​ជាតិ​ក្នុង​ខេត្តសៀមរាប​ចំនួន​២៤​នាក់ សរុប​ចំនួន​១៦២​លាន ១៨​ម៉ឺន​៨.៤៨០​រៀល នា​ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ស្នងការ​នគរបាល​ខេត្តសៀមរាប ។

លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​ថ្នាក់ដឹកនាំ និង​កងកម្លាំង​នគរបាល​ខេត្ត​ទាំងអស់​សូម​សំដែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មន្ត្រី​ចូល​និវត្តន៍​ទាំងអស់​ដែល​កន្លង​មក​អស់លោក​បាន​លះបង់​យ៉ាង​ធំធេង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​ការពារ​ជាតិ​មាតុភូមិ​របស់​យើង ហើយ​ថ្វី​ត្បិត​តែ​ពេល​នេះ​លោក​បាន​ចូល​និវត្តន៍​ក៏​ពិតមែន តែ​អង្គភាព​នៅ​តែ​ត្រូវការ​អស់លោក​ក្នុង​ការ​ជួយ​ផ្តល់​នូវ​មតិយោបល់ និង​បទ​ពិសោធន៍​ល្អ​ៗ​សម្រាប់​ប្អូន​ៗ និង​ក្មួយ​ៗ​ជំនាន់​ក្រោយ ដើម្បី​អនុវត្តន៍​បន្ត​លើ​ការងារ​ជំនាញ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​មាន​តម្លាភាព ។

ក្នុង​ឱកាស​នោះ​ដែរ​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង បាន​សំណូមពរ​សុំ​ឲ្យ​បងប្អូន​យើង​ទាំងអស់​ចូលរួម​ចលនា​ប្រជា​ការពារ​ភូមិ នៅ​ក្នុង​មូលដ្ឋាន​របស់​បងប្អូន​រស់នៅ​ក្នុង​ការ​បង្ក្រាប​ទប់ស្កាត់​នូវ​រាល់​បទល្មើស​គ្រប់​ប្រភេទ ដើម្បី​រក្សា​ការពារ​បាន​នូវ​សន្តិសុខ​សុ​វត្តិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​ស្រប​តាម​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​យើង​ទាំងអស់​គ្នា​កំពុង​តែ​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព និង​តម្លាភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ