ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ខែ​កន្លះ​ថៃ​ចាប់​ពលករ​ខ្មែរ​ធ្វើការ​​ខុសច្បាប់​នៅថៃ ហើយបញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជិត​៨​០០​នាក់

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ រយៈពេល​១​ខែ​កន្លះ ភាគី​ថៃ​ចាប់​ពលករ​ខ្មែរ​ធ្វើ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជិត​៨​រយ​នាក់ រហូត​ដល់​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៤ ។ លោក…

បន្ទាយ​មាន​ជ័យ ៖ រយៈពេល​១​ខែ​កន្លះ ភាគី​ថៃ​ចាប់​ពលករ​ខ្មែរ​ធ្វើ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជិត​៨​រយ​នាក់ រហូត​ដល់​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៤ ។

លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ៖ រយៈពេល​១​ខែ​កន្លះ​នៅ​ខែមេសា និង​ខែឧសភា ឆ្នាំ​២០២៤ ភាគី​ថៃ​ដែល​ចាប់​ពលករ​ខ្មែរ​ដែល​ធ្វើការ​ដោយ​ខុសច្បាប់ នៅ​ប្រទេស​ថៃ ត្រូវ​បាន​បញ្ជូន​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​ក្រុមការងារ​ទទួល​មាន​ចំនួន​៧៥៦​នាក់ ស្រី​២៦១​នាក់ ។

លោក​បាន​បញ្ជាក់​ថា ៖ ក្រោយ​ភាគី​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្រុមការងារ​ទទួល​បាន​សាកសួរ​ព័ត៌មាន​បាន​ប្រាប់​ថា ពួក​គាត់​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ តាម​រយៈ​មេខ្យល់​ដែល​ជូន​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ តាម​រយៈ​មេខ្យល់​ម្នាក់​យក​លុយ​ពី​៥.០០០​បាត់​ទៅ​៦.០០០​បាត ហើយ​ជូន​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​លួចលាក់​ធ្វើ​ការងារ​ភាគច្រើន​ជា​កម្មករ​សំណង់ ។

លោក វ៉ា​ន់ ដា​រ៉ា​ន់ បាន​បញ្ជាក់​ថា ៖ ក្រោយ​ទទួល​ពលករ​ខ្មែរ​ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​តាម​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ណែនាំ​អោយ​ឈប់​ចាញ់បោក​មេខ្យល់​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​ត្រូវ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ដោយ​ស្របច្បាប់​តាម​រយៈ​ក្រុមហ៊ុន​ការពារ​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ