ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ផ្តល់​អំណោយ​ឆាក​តន្ត្រី​ជូន​សមា​គម​តន្ត្រី​សំនៀង​ជន​ពិការ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​ កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ​ លោក​ ឆាយ វណ្ណា​ នាយក​ខុទ្ទកា​ល័យ​ និង​ក្រុម​ការ​ងារ​តំណាង​លោក​បណ្ឌិត​ អុិត​ សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិ​សម្បទា​ បាន​នាំ​យក​អំណោយ​ឆាក​តន្ត្រី​ ធ្វើ​ពី​ដែក​ និង​ក្រាល​ឈើ​ ទំហំ​៦ម៉ែត្រ​គុណ​៨ម៉ែត្រ​ ឧបត្ថម្ភ​ដល់​សមាគម​តន្ត្រី​សំនៀង​ជន​ពិការ​ ។ ពិធី​ប្រគល់​អំណោយ​នេះ​ធ្វើ​ឡើង​នៅ​ផ្ទះ​លេខ​39A ផ្លូវ​

រាជធានីភ្នំពេញ​ ៖​ កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ​ លោក​ ឆាយ វណ្ណា​ នាយក​ខុទ្ទកា​ល័យ​ និង​ក្រុម​ការ​ងារ​តំណាង​លោក​បណ្ឌិត​ អុិត​ សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិ​សម្បទា​ បាន​នាំ​យក​អំណោយ​ឆាក​តន្ត្រី​ ធ្វើ​ពី​ដែក​ និង​ក្រាល​ឈើ​ ទំហំ​៦ម៉ែត្រ​គុណ​៨ម៉ែត្រ​ ឧបត្ថម្ភ​ដល់​សមាគម​តន្ត្រី​សំនៀង​ជន​ពិការ​ ។ ពិធី​ប្រគល់​អំណោយ​នេះ​ធ្វើ​ឡើង​នៅ​ផ្ទះ​លេខ​39A ផ្លូវ​លំ​ ក្រុម​៣ ភូមិ​ទ្រា​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​អាជ្ញា​ធរ​មូល​ដ្ឋាន​ ទីប្រឹក្សា​សមាគម​ និង​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​នោះ​ផង​ដែរ​ ។

ក្នុង​នាម​អាជ្ញា​ធរ​មូល​ដ្ឋាន​ លោក​មេភូមិ​បាន​ថ្លែង​អំណរ​គុណ​ដល់​លោក​បណ្ឌិត​ អុិត​ សំហេង​ និង​លោក​ជំទាវ​ ដែល​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ជីវ​ភាព​ និង​សុខ​ទុក្ខ​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ ជា​ពិសេស​ជន​ពិការ​ដែល​ជួប​ការ​លំបាក​ ។ លោក​ ចាប​ តូ​ ប្រធាន​សមា​គម​ ព្រម​ទាំង​សមា​ជិក​ទាំង​អស់​ បាន​សម្តែង​ទឹក​ចិត្ត​សប្បាយ​រីក​រាយ​ដែល​ទទួល​បាន​អំណោយ​ដ៏​ថ្លៃ​ថ្លា​ពី​លោក​បណ្ឌិត​ អុិត​​ សំហេង​ និង​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​បណ្ឌិត​រដ្ឋ​មន្ត្រី​ ជា​ពិសេស​គណបក្ស​ប្រជា​ជន​កម្ពុជា​ សូម​ឱ្យ​ទទួល​បាន​ជ័យ​ជម្នះ​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ ។

ក្នុង​ឱកាស​នោះ​ លោក​ ឆាយ​ វណ្ណា​ បាន​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​សមា​គម​តន្ត្រី​សំនៀង​ជន​ពិការ​ និង​ផ្តាំ​ផ្ញើ​ដល់​សមា​គម​ត្រូវ​ខិត​ខំ​តស៊ូ​ជម្នះ​រាល់​ឧបសគ្គ​ និង​ការ​លំបាក​ទាំង​ឡាយ​ក្នុង​ការ​ស្វែង​រក​ថវិកា​តាម​រយៈ​ការ​ប្រគំតន្ត្រី​ ដើម្បី​ទ្រទ្រង់​សមាគម​ ពិសេស​ការ​សាមគ្គី​ និង​ចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក​ ។

លោក​ថ្លែង​ថា​ ការ​នាំ​យក​អំណោយ​ឧបត្ថម្ភ​នា​ពេល​នេះ​ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹក​នាំ​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវនីតិ​សម្បទា​ ចំពោះ​ជន​ពិការ​ក្នុង​ប្រទេស​កម្ពុជា​យើង​ ជា​ពិសេស​សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន​ តែង​តែ​គិត​គូរ​អំពី​សុខ​ទុក្ខ​របស់​ប្រជា​ពល​រដ្ឋ​ទូទៅ​ ជា​ពិសេស​ជន​ពិការ​គ្មាន​  ទីពឹង ៕