ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ ជួប​​ប្រធាន​កម្ម​​វិធី​អភិវឌ្ឍន៍​អង្គ​ការ​សហ​ប្រជា​ជាតិ​

12 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ ក្នុងជំនួប​សម្តែង​ការ​​គួរ​សម និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​​ នា​រសៀល​​ថ្ងៃ​​ទី​៤ មិថុនា នៅវិមាន​សន្តិ​ភាព ​លោកស្រី​ Claire Vander Vaeren ប្រធាន​កម្មវិធី​​អភិវឌ្ឍន៍​អង្គ​ការ​សហ​ប្រជាជាតិ​​(UNDP)ប្រចាំ​នៅ​កម្ពុជា​​មាន​ប្រសាសន៍​ថា ​អង្គ​ការ​​​សហ​ប្រជាជាតិ​​​​គាំ​​ទ្រ​ដល់​​កម្ពុជា​ចំពោះ​​

​រាជ​ធានី​ភ្នំពេញ ៖ ក្នុងជំនួប​សម្តែង​ការ​​គួរ​សម និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​​ នា​រសៀល​​ថ្ងៃ​​ទី​៤ មិថុនា នៅវិមាន​សន្តិ​ភាព ​លោកស្រី​ Claire Vander Vaeren ប្រធាន​កម្មវិធី​​អភិវឌ្ឍន៍​អង្គ​ការ​សហ​ប្រជាជាតិ​​(UNDP)ប្រចាំ​នៅ​កម្ពុជា​​មាន​ប្រសាសន៍​ថា ​អង្គ​ការ​​​សហ​ប្រជាជាតិ​​​​គាំ​​ទ្រ​ដល់​​កម្ពុជា​ចំពោះ​​ការ​​អភិវឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព ហើយ​ជួយ​​កម្ពុជា​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​បាន​សម្រេច​នូវ​គោល​ដៅ​សហ​ស្សវត្សរ៍ ដែល​កម្ពុជា និង​អ​ង្គ​ការ​សហ​ប្រជា​ជាតិ​បានដាក់​ចុះ​ឱ្យ​បាន​សម្រេច​​នៅ​ឆ្នាំ​២០១៥​ខាងមុខ​នេះ ​។

លោក​អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន បាន​ប្រាប់​ឱ្យ​ដឹង​​បែប​នេះ ក្រោយ​​ពី​​ជំនួប​សម្តែង​​ការ​គួរ​សម​និង​ពិភាក្សា​ការ​ងារ​ ក្នុង​ឱកាស​ដែល​លោកស្រី​តំណាង​ UNDP ​ថ្មី​​​​​​​​បំពេញ​បេសកកម្ម​​នៅ​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​។
​លោកស្រី​មានប្រសាសន៍​បន្តថា ​ក្រប​ខណ្ឌ​ជំនួយ​​របស់​អង្គ​ការ​សហ​ប្រជាជាតិ​ផ្តោ​ត​ការ​យក​​ចិត្ត​​ទុក​ដាក់​​ទៅលើ​ការ​ជួយ​ដល់​កម្ពុជា​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​កំណើន​សេដ្ឋ​កិច្ច​ប្រកបដោយ​​ចីរ​ភាព ​សុខ​​ភាព និង​ការ​អប់រំ​ បញ្ហា​សម​ភាព​និ​ង​យេន​ឌ័រ អភិបាល​កិច្ច​និង​កិច្ច​ការ​គាំ​ពារ​សង្គម។ ពាក់​ព័ន្ធ​នឹងកិច្ច​ការគាំ​ពារ​សង្គម​នេះ​ លោកស្រី​​បញ្ជាក់​ថា ​មានចំណុច​ពីរ​​​ជាកត្តា​សំខាន់​ដែល​ UNDP​ មានការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​​​គឺ ទី​១-ជំរុញ​បញ្ហា​ធន​ធាន​មនុស្ស​ និង​ទី​២-​យុទ្ធ​សាស្ត្រ​គាំ​ពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល ។

ចំណុច​នេះ​ក្នុងនាម​លោកស្រី​​អ្នក​តំណាង សម្រប​​សម្រួល​អង្គ​ការ​សហ​ប្រជា​ជាតិ​ នៅ​កម្ពុជា​ លោក​ស្រី​នឹង​ប្រឹង​ប្រែង​ឱ្យ​អស់​ពី​សមត្ថ​ភាព​ធ្វើ​យ៉ាងណា​ជួយ​ដល់​កម្ពុជា​ដើម្បីឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ ។​ជាការ​ឆ្លើយ​តប ​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​បានថ្លែង​អំណរគុណ​តំណាង​​អង្គ​ការ​​សហ​ប្រជា​ជាតិ​​​ទាំង​​អស់​ដែល​មាន​វត្ត​មាន​នៅ​ក្នុង​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​កន្លង​មក​តែង​តែ​ជួយ​ដល់​កម្ពុជា ​នៅ​ក្នុង​ពេល​ជួប​ផល​លំបាក​ និង​ថ្លែង​អំណរ​គុណ​​​ប្រព័ន្ធ​អង្គ​កា​រ​​សហ​ប្រជា​ជាតិ ទាំង​អស់​នៅកម្ពុជា​ដែល​បាន​សហការ​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​រៀប​ចំ​យុទ្ធ​​សាស្ត្រ​ជំរុញ​ការ​អភិវឌ្ឍ​​ ជា​ពិសេស​គាំ​ទ្រ​ដល់​យុទ្ធ​សាស្ត្រ​គាំ​ពារ​សង្គម ។

សម្តេច​តេ​ជោមាន​​ប្រសាសន៍​ថា ​សម្តេច​មានការ​ព្រួយ​បារម្ភ នៅ​ពេលដែល​មាន​វិបត្តិ​ហិរញ្ញ​វត្ថុ​ពិភព​លោក ​ព្រោះ​ថា​ប្រជា​ជន​ដែល​បាន​ឆ្លង​កាត់​​បន្ទាត់​ភាពក្រី​ក្រ​ ហើយ​អាច​ធ្លាក់​ចុះ​ទៅវិញ​បាន ហើយ​យុទ្ធ​សាស្ត្រ​គា​ំពា​រសង្គមនេះ គឺ​រាជ​រដ្ឋា​ភិបាល​​បាន​ដាក់​ចេញ​និង​មិន​​ត្រឹម​តែ​ដាក់​ឱ្យ​ល្អ​មើល​នោះ​ទេ គឺ​ត្រូវ​អនុវត្ត​ឱ្យបាន​ហ្មត់​ចត់​​​ផង ។ ការបញ្ចប់​នូវឡូត៍​នេសាទ និងការ​ប្រគល់​កម្ម​សិទ្ធិ​ដីធ្លី​ជូន​​ប្រជា​ពលរដ្ឋ​គឺសុទ្ធសឹង​ តែ​ជា​ចំណែក​មួយ​នៃសកម្ម​ភាព​របស់​យុទ្ធ​សាស្ត្រ​គាំ​ពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល ។

សម្តេច​​តេជោបាន​បន្តថា ​យើង​កំពុង​តែ​រៀបចំ​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ជំហាន​ទី​៣ ដូច្នេះ​ស្នើ​ឱ្យ​UNDP សហការ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ធ្វើ​យ៉ាងណា​​ឱ្យ​យុទ្ធ​សាស្ត្រ​​នេះមាន​ការ​ស៊ី​សង្វាក់​​គ្នា ​និង​​ដើរ​ស្រប​គ្នា​ជាមួយ​នឹងយុទ្ធ​សាស្ត្រ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ៕