ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋ​កិច្ចអូស្រ្តាលី​កើនក្នុងល្បឿន​មួយ​ទាបបំផុត​នៅក្នុងត្រី​មាស​ទី១

12 ឆ្នាំ មុន

សេដ្ឋកិច្ចអូស្ត្រាលី​បាន​កើន​ក្នុង​ល្បឿន​មួយ​ទាប​បំផុត​ក្នុងរយៈ​ពេល​២​ឆ្នាំ​នេះ​ ។ ​​កំណើន​សេដ្ឋ​កិច្ច​នៅ​ក្នុង​ត្រីមាសទី​១​កើន​បាន​២,៥%​ធៀប​នឹង​ឆ្នាំមុន​ នេះបើយោងតាមទិន្នន័យ​ដែលបាន​បង្ហាញ​កាល​ពី​​​ថ្ងៃពុធ​ ។​ការិយាល័យស្ថិតិអូស្រ្តាលីនិយាយ​ថា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជំរុញ​ដោយ​វត្ថុ​ធាតុ​ដើម​មួយ​នេះ​កើន​បាន​២,៥%​ បើធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន​ ។​

ធនាគារ​កណ្តាល​អូស្ត្រាលី​បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ដល់​ក្រោម​២,៧៥%​កាល​ពី​ខែ​ឧសភា​​​ក្នុង​​គោល​បំណងដើម្បីជំរុញ​វិស័យ​មិន​មែន​រុក​រក​រ៉ែ​ ។ មួយ​វិញ​ទៀត​ដើម្បី​បញ្ឈប់​រូបិយ​ប័ណ្ណ​មិនឲ្យ​ឡើង​ថ្លៃ​ ។​ ការ​ឡើង​ថ្លៃ​នៃ​ប្រាក់​ដុល្លារ​អូស្ត្រាលីបាន​​បណ្តាល​ឲ្យ​ក្រុម​ហ៊ុន Ford បញ្ឈប់​ប្រតិបត្តិការ​​ និង​កាត់បន្ថយ​បុគ្គ​លិក​ដល់​ទៅ​​១.២០០នាក់​ ។​ប្រាក់ដុល្លារអូស្ត្រាលី​បានធ្លាក់ចុះ​ដល់​៩៦,១២​​សេន​​ដុល្លារ​អាមេរិក​ក្នុង​មួយ​ដុល្លារ​អូស្ត្រា​លី​​នៅ​ទីក្រុង​ស៊ីដនី ៕