ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ILO:ការងារនៅលើពិភពលោក​នឹង​មិន​វិលទៅរក​កម្រិតមុនវិបត្តិនោះទេ​

12 ឆ្នាំ មុន

ការងារនៅលើពិភពលោក​​មិន​បាន​វិល​ត្រឡប់​​​ទៅរក​កម្រិតមុនវិបត្តិនោះទេ​ ហើយ​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​មិន​ល្អ​ទេ​ក្នុង​ចំណោម​ប្រទេស​នីមួយៗ​ ។ នេះ​បើ​យោង​តាម​របាយ​ការណ៍​​​ប្រចា​ំឆ្នាំ​របស់​​អង្គ​ការ​ពលកម្ម​ពិភព​លោក​(ILO) ចេញផ្សាយកាលពី​ថ្ងៃចន្ទ​ ។​
របា​យ​ការណ៍​នោះ​បាន​និយាយ​ថា​​ ប្រទេស​​កំពុង​លូត​លាស់ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​​ភាគ​ច្រើន​ធ្លាប់​មាន​កំណើន​ការងារ និង

ការងារនៅលើពិភពលោក​​មិន​បាន​វិល​ត្រឡប់​​​ទៅរក​កម្រិតមុនវិបត្តិនោះទេ​ ហើយ​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​មិន​ល្អ​ទេ​ក្នុង​ចំណោម​ប្រទេស​នីមួយៗ​ ។ នេះ​បើ​យោង​តាម​របាយ​ការណ៍​​​ប្រចា​ំឆ្នាំ​របស់​​អង្គ​ការ​ពលកម្ម​ពិភព​លោក​(ILO) ចេញផ្សាយកាលពី​ថ្ងៃចន្ទ​ ។​
របា​យ​ការណ៍​នោះ​បាន​និយាយ​ថា​​ ប្រទេស​​កំពុង​លូត​លាស់ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​​ភាគ​ច្រើន​ធ្លាប់​មាន​កំណើន​ការងារ និង​សេដ្ឋ​កិច្ច​រីក​ចម្រើន ជាពិសេស​នៅ​ក្នុង​តំបន់​អឺរ៉ុប​បាន​ជួប​​នឹង​ស្ថាន​ភាព​ការងារ​ដែល​ពោរ​ពេញដោយ​បញ្ហា​ ។​

របាយការណ៍ដែលមានឈ្មោះថា របាយ​ការណ៍​ពិភព​នៃ​ការងារ​ឆ្នាំ​២០១៣​ៈ ស្តារ​គ្រឹះ​សង្គម ​និង​សេដ្ឋកិច្ច បាន​រក​ឃើញ​ថា អត្រា​ការ​ងារ​លើ​ពិភពលោកនៅក្នុងត្រីមាសទី​៤​ឆ្នាំ​២០១២ ​មាន​ចំនួន​៥៥,៧%​ទាប​ជាង​កម្រិត​កាល​ពីមុន​វិបត្តិ​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​ត្រីមាស​ទី​​៤​​ឆ្នាំ​២០០៧​ ហើយ​គេ​ចាំបាច់​ត្រូវ​ការ​ការ​ងារ​បន្ថែម​ចំនួន​៣០​លាន​កន្លែង​ដើម្បី​វិល​ត្រឡប់​ទៅ​រក​កម្រិត​មុន​វិបត្តិ​ ។​

យោងតាមរបាយការណ៍​ដដែល​ ភាព​អត់​ការ​ងារ​ធ្វើ​នៅ​ទូ​ទាំង​ពិភព​លោក​​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា នឹងកើនពី​២០០​លាន​កន្លែង​នា​ពេល​​បច្ចុប្បន្ន ទៅ​ជិត២០៨​លានកន្លែង​នៅក្នុងឆ្នាំ​២០១៥ ។​ ទិដ្ឋ​ភាព​ការ​ងារ​នៅ​ក្នុង​ប្រទេស​ដែល​មាន​​សេដ្ឋ​កិច្ច​កំពុង​លូត​លាស់ និង​កំពុង​អភិវឌ្ឍន៍​មាន​​ភាព​វិជ្ជមានជាងរូបភាព​សាកល​ ដោយ​អត្រា​​ការងារ​​នៅក្នុងឆ្នាំ​២០១២​វា៉​ដាច់​អត្រា​ការ​ងារ​កាល​ពី​មុន​វិបត្តិ​នៅ​ក្នុង​ប្រទេស​១៣​ក្នុង​ចំណោម​​ប្រទេស​ទាំង​២៨​ ។​

របាយការណ៍ដដែលបន្តទៀត​ថា ស្ថាន​ភាព​ការ​ងារ​នៅ​ក្នុង​ប្រទេសដែលមានសេដ្ឋកិច្ច​​រីក​ចម្រើន​គឺ​កាន់​តែ​មានបញ្ហាច្រើន ដោយ​ប្រទេស​ចំនួន​៦​ក្នុង​ចំណោមប្រទេស​សេដ្ឋកិច្ចរីក​ចម្រើន​ទាំង​៣៧​មាន​អត្រា​ការងារ​លើស​កម្រិត​ការ​ងារ​កាល​ពី​មុន​វិបត្តិ ហើយ​ជិតពាក់កណ្តាល​នៃ​ប្រទេស​ទាំងនោះ​បាន​ជួប​នឹង​អត្រា​ការ​ងារ​ធ្លាក់​ចុះ​​​ចាប់​តាំង​ពីចាប់ផ្តើមកើត​មាន​វិបត្តិ​សេដ្ឋ​កិច្ច​សាកល​ ។​
របាយការណ៍ក៏បានបង្ហាញដែរថា​ ក្រុម​ដែល​​មាន​ប្រាក់ចំណូលមធ្យម​នៅ​ក្នុង​ប្រទេស​ដែល​​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ភាគ​ច្រើន​បាន​ធ្លាក់​ចុះ​​អំឡុង​​ពេល​២​ទសវត្សចុងក្រោយ​នេះ​​មួយ​ផ្នែក​​​ដោយសារភាពអត់ការងារធ្វើ​រយៈ​​ពេល​វែង និង​គុណ​ភាព​ការងារ​អន់ខ្សោយ​ ខណៈ​ដែល​ទំហំ​នៃ​ក្រុមនេះ​​​ស្ថិត​នៅក្នុងប្រទេស​មាន​សេដ្ឋ​កិច្ច​កំពុង​អភិវឌ្ឍន៍ និង​កំពុង​លូតលាស់​បាន​កើន​ពី​២៦៣​លាន​នាក់​កាលពី​ឆ្នាំ​១៩៩៩ទៅ​៦៩៤​លាន​​នាក់​នៅ​ក្នុងឆ្នាំ​២០១០​ ។​

លោក​ Guy Ryder អគ្គនាយកអង្គការ​​ILO ​បាន​និយាយ​នៅ​ក្នុងរបាយការណ៍ថា​ យើងចង់​ឲ្យ​ការ​រើប​ឡើង​វិញនៃ​សេដ្ឋកិច្ចសាកល​ផ្តោត​លើ​ការ​ងារ និង​ការ​វិនិយោគ​ផ្នែក​ផលិត​កម្ម​ រួម​ជា​មួយ​នឹង​ការ​ការពារ​ផ្នែក​សង្គម​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​សម្រាប់​ជន​ក្រីក្របំផុត​ និង​ក្រុមងាយ​រង​គ្រោះ​បំផុត ​។ ​យើងចាំបាច់​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​លើ​ការ​បិទ​គម្លាត​វិសម​ភាព​ដែល​កំពុង​រីក​ធំ​នៅ​ក្នុង​ផ្នែក​ជាច្រើន​នៃពិភពលោក​ ៕​