ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ធុន​ធំ​បើក​ជែង​គ្នា​3​គ្រឿង​កៀរ​កង់​ស្លាប់​កូន​របួស​ម្តាយ​

12 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង​ ៖ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បណ្តាល​ឱ្យ​កុមារី​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត​ និង​ម្តាយ​រង​របួស​បែក​ក្បាល​ ​បាក់​ឆ្អឹង​ដង​កាំ​បិត​ខាង​ឆ្វេង​ ដោយ​សារ​រថ​យន្ត​ធុន​ធំ​៣​គ្រឿង​បើក​ប្រដេញ​គ្នា​ ​ក៏​ជ្រុល​កៀរ​ម្តាយ​និង​កូន​កំពុង​ជិះ​កង់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ថ្នល់​ ។
ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​៤​ មិថុនា​ មុខ​វិទ្យា​ល័យ​ជា​ស៊ីម​រក្ស​ជ័យ​ ស្ថិត​ក្នុង​ភូមិ​ឈើ​ត្រែង​

ខេត្ត​ព្រៃ​វែង​ ៖ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បណ្តាល​ឱ្យ​កុមារី​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត​ និង​ម្តាយ​រង​របួស​បែក​ក្បាល​ ​បាក់​ឆ្អឹង​ដង​កាំ​បិត​ខាង​ឆ្វេង​ ដោយ​សារ​រថ​យន្ត​ធុន​ធំ​៣​គ្រឿង​បើក​ប្រដេញ​គ្នា​ ​ក៏​ជ្រុល​កៀរ​ម្តាយ​និង​កូន​កំពុង​ជិះ​កង់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ថ្នល់​ ។
ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​៤​ មិថុនា​ មុខ​វិទ្យា​ល័យ​ជា​ស៊ីម​រក្ស​ជ័យ​ ស្ថិត​ក្នុង​ភូមិ​ឈើ​ត្រែង​ ឃុំ​រក្ស​ជ័យ​ ស្រុក​បា​ភ្នំ​ ។ ក្រុម​គ្រួសារ​ឱ្យ​ដឹង​ថា​ កុមារី​ដែល​ស្លាប់​ឈ្មោះ​ លឹម​ ស្រី​ពៅ​ អាយុ​១៣​ឆ្នាំ​ ឯ​ម្តាយ​ឈ្មោះ​ ព្រំ​ សុខុន​ អាយុ​៥០​ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិ​-ឃុំ​ កើត​ហេតុ​ខាង​លើ​ ។

ប្រភព​ព័ត៌​មាន​ពី​លោក​ ជឹម​ សុុខុម​ មេ​ភូមិ​ឈើ​ត្រែង​​ និង​ប្រជា​ពល​រដ្ឋ​និយាយ​ថា​ មុន​ពេល​កើត​ហេតុ​ម្តាយ​និង​កូន​ស្រី​ជិះ​កង់​ចេញ​ពី​ផ្ទះ​ទៅ​ទិស​ខាង​ជើង​ ដើម្បី​ហៅ​ប្តី​ដែល​ធ្វើ​ការ​នៅ​ឯ​ផ្សារ​រក្ស​ជ័យ​ ។​ ខណៈ​ពេល​ម្តាយ​ និង​កូន​ជិះ​ចេញ​​បាន​ប្រហែល​៥០០​ម៉ែត្រ​ ស្រាប់​តែ​មាន​រថ​យន្ត​ធុន​ធំ​ៗ​៣​គ្រឿង​ជា​ប្រភេទ​រថ​យន្ត​ដឹក​ថ្ម​ ដឹក​ខ្សាច់​​ធ្វើ​ផ្លូវ​​ បើក​ប្រដេញ​គ្នា​យ៉ាង​លឿន​ពី​ជើង​ទៅ​ត្បូង​  ។

ក្នុង​ចំណោម​រថ​យន្ត​ទាំង​នោះ​ មាន​រថ​យន្ត​១​គ្រឿង​​ជ្រុល​មក​កៀរ​កង់​របស់​ម្តាយ​ និង​កូន​បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ទៅ​លើ​ថ្នល់​ ហើយ​រថ​យន្ត​បើក​យ៉ាង​លឿន​គេច​​បាត់​ស្រមោល​​ ។ អ្នក​ភូមិ​សង្ឃឹម​ថា​ សមត្ថ​កិច្ច​​នឹង​ស្វែង​ចាប់​រថ​យន្ត​នោះ​បាន​ជា​មិន​ខាន​ ។ អ្នក​រង​របួស​ត្រូវ​ក្រុម​គ្រួសារ​​បញ្ជូន​ទៅ​ជួយ​សង្គ្រោះ​នៅ​មន្ទី​រ​ពេទ្យ​បង្អែក​ខេត្ត​ស្វាយ​រៀង​ ប៉ុន្តែ​ដោយ​សា​រ​អាការៈ​​ធ្ងន់​ធ្ងរ​ ​គ្រូ​ពេទ្យ​ក៏​បញ្ជូន​បន្ត​ ទៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​រាជ​ធានី​ភ្នំ​ពេញ​ ៕