ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មេ​ៗ​ខ្ជិល​ម្ល៉ឹង​ៗ… ទុក​ពួក​គាត់​ប្រើ​ដល់​ណា​ទៀត ​ម្ចាស់​ថ្លៃ​!!!

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ក្នុង​ឱកាស​បវេសនកាល​ឆ្នាំ​សិក្សា​២០១៨-២០១៩ ឈាន​ចូល​មក​ដល់ មាតា​-​បិតា អាណាព្យាបាល​សិស្ស​ជា​ច្រើន​អ្នក ដែល​នាំ​កូន​មក​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​សាគូ​រ៉ា មិត្តភាព​កម្ពុជា​-​ជប៉ុន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​ផ្សារ​ទំនប់​រលក​ចាស់​ក្នុង​មណ្ឌល​០៣ សង្កាត់​លេខ​០១…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ក្នុង​ឱកាស​បវេសនកាល​ឆ្នាំ​សិក្សា​២០១៨-២០១៩ ឈាន​ចូល​មក​ដល់ មាតា​-​បិតា អាណាព្យាបាល​សិស្ស​ជា​ច្រើន​អ្នក ដែល​នាំ​កូន​មក​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​សាគូ​រ៉ា មិត្តភាព​កម្ពុជា​-​ជប៉ុន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​ផ្សារ​ទំនប់​រលក​ចាស់​ក្នុង​មណ្ឌល​០៣ សង្កាត់​លេខ​០១ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ បាន​សម្តែង​ការ​ហួសចិត្ត និង​អាសូរ​សាលា ខណ​:​ដែល​ពួក​គាត់​បាន​ជូន​កូន​-​ចៅ​ទៅ​ចុះ​ឈ្មោះ​ឲ្យ​ចូល​រៀន​នៅ​សាលា​ខាងលើ​ហើយ​ឃើញ​ទីធ្លា​សាលា​មាន​ស្មៅ​ដុះ​ស្ទើរតែ​គ្រប​លិច​សាលា​ទៅ​ហើយ និង​នៅ​តាម​បន្ទប់រៀន​នីមួយ​ៗ​មិន​មានការ​សម្អាត ដើម្បី​រៀបចំ​ទទួល​សិស្ស​ឲ្យ​ចូល​រៀន​នា​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែល​ជា​ថ្ងៃ​បើក​បវេសនកាល ត្រូវ​ឈាន​ចូល​មក​ដល់​។

ប្រភព​ខាងលើ​បាន​ធ្វើការ​រិះគន់​ត្រង់​ៗ​ទៅ​លើ​ថ្នាក់ដឹកនាំ​សាលា​បឋម​សិក្សា​ខាងលើ ប្រធាន និង​អនុប្រធាន ការិយាល័យ​អប់រំ យុវជន និង​កីឡា​ក្រុងព្រះសីហនុ ជា​ពិសេស​លោក​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត ដែល​ធ្វេសប្រហែស​បណ្តែតបណ្តោយ​ឲ្យ​បុគ្គលិក និង​ថ្នាក់ដឹកនាំ​នៅ​ក្រោម​ឱវាទ​សាលា​ខាងលើ ខ្វះ​ការ​ទទួលខុសត្រូវ​ក្នុង​ការ​សម្អាត​ទីធ្លា​ក្នុង​បរិវា​ណ​សាលា​ទុក​ចោល​ឲ្យ​ស្មៅ​ដុះ​ទ្រុប​ទ្រុល ក្លាយទៅជា​ជម្រក​មូស​ខ្លា និង​ជម្រក​សត្វ​អ​សិរ​ពិស​បាត់បង់​សោ​ភ័​ណ្ឌ​ភាព បរិស្ថាន និង​អនាម័យ​របស់​សិស្សានុ​សិស្ស​ដែល​ត្រូវ​មក​ចូល​រៀន​នៅ​ក្នុង​ថ្ងៃ​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​។

តាម​ការ​ឲ្យ​ដឹង​ពី​មាតា​-​បិតា អាណាព្យាបាល​សិស្ស​ថា សាលា​ខាងលើ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​រដ្ឋាភិបាល​ប្រជាជន​នៃ​ប្រទេស​ជប៉ុន​ជា​អ្នក​សាងសង់​ឲ្យ ដោយហេតុ​ថា​ប្រទេស​​ជា​មិត្ត​គេ​មើលឃើញ​ពី​កង្វះខាត​សាលារៀន​នៅ​មូលដ្ឋាន​ខាងលើ ស្រប​ពេល​ដែល​កំណើន​សិស្ស​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មានការ​កើន​ឡើងជា​លំដាប់​។

ពួក​គាត់​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ទន្ទឹម​នឹង​សមិទ្ធផល​ដែល​ប្រទេស​ជា​មិត្ត​បាន​ខិតខំ​ពុះ​ពារ​ការ​លំបាក​ចំណាយ​ទាំង​កម្លាំងកាយ និង​ថវិការ​ដ៏​សន្ធឹកសន្ធាប់​កសាង​បាន​ឲ្យ​សិស្សានុ​សិស្ស​ចូល​រៀន ហើយ​យើង​ជា​បុគ្គលិក និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​នៅ​ក្នុង​សាលា​ខាងលើ ជា​ពិសេស​អស់លោក​ថ្នាក់ដឹកនាំ​ការិយាល័យ​អប់រំ រហូត​ដល់​លោក​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត គួរតែ​យកចិត្តទុកដាក់​ក្នុង​ការ​ថែទាំ​ឲ្យ​បាន​ល្អរ​ប្រសើរ ដើម្បី​ទុកជា​សម្បត្តិ​ជាតិ​យើង​និង​ជា​ថ្នាល​បណ្តុះ​គ្រប់​ពូជ​នៃ​ធនធានមនុស្ស​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​ក្នុង​ការ​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង។

ពួក​គាត់​ឱ្យ​ដឹង​ទៀត​ថា ចុះបើ​ទីតាំង​ថ្នាល​បណ្តុះ​គ្រប់​ពូជ​ខាងលើ​ក្លាយទៅជា​ជម្រក​មូស​ខ្លា និង​ជម្រក​សត្វ​អ​សិរ​ពិស និង​នៅ​លើ​គំនរ​សំរាម​ទៅ​ហើយ តើ​ផ្នត់គំនិត​ដែល​សិស្សានុ​សិស្ស​មក​ក្រេប​យក​នៅ​ក្នុង​សោ​ភ័​ណ្ឌ​ភាព​បរិស្ថាន​កខ្វក់​បែប​នេះ​និង​ទៅ​ជា​យ៉ាងណា​…​? មាន​តែ​ទ្រាំ​ទៅ​តាម​យថាកម្ម​ទេ កូន​ៗ​របស់​ពួក​គាត់​។

មន្ត្រីរាជការ​នៅ​ក្នុង​សាលាខេត្ត​ម្នាក់​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ បាន​លើក​ឡើង​ថា កន្លង​មក លោក​បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ព្យាបាល​ជំងឺ​មិន​បង់ប្រាក់​នៃ​ជនជាតិ​បរទេស បាន​កំណត់​យក​ទីតាំង​សាលា​ខាងលើ​ក្នុង​ការ​ដាក់​ប៉ុស្តិ៍​បណ្តោះ​អាសន្ន ដើម្បី​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​នៅ​ជិត​ទីតាំង​សាលា​។

គាត់​បាន​បន្ត​ទៀត​ថា រូប​គាត់​មានការ​ខកចិត្ត និង​មាន​ភាព​អៀនខ្មាស​ជាមួយ​ក្រុម​គ្រូ​ពេ​ទ្រ​ស្ម័គ្រចិត្ត​យ៉ាង​ខ្លាំង ខណៈ​បានឃើញ​ទិដ្ឋភាព​នៅ​ក្នុង​បរិវេណ​ទីធ្លា​សាលារៀន​ខាង​លើ​​ពោរពេញ​ទៅ​ដោយ​ព្រៃ​ស្មៅ និង​គំនរ​សម្រាម ? ទ្វារ​សាលារៀន​រង​ការ​បែកបាក់​នៅ​លើដំបូល​សាលា​រំលេច​ទៅ​ដោយ​សំបក​ដប​ទឹក​សុទ្ធ (​ផ្លា​ស្ទីក​) ដែល​ជា​ការ​បញ្ជាក់​ពី​ភាព​មិន​មានការ​ទទួលខុសត្រូវ​ពី​គណ​:​គ្រប់គ្រង​លើ​វិស័យ​ខាងលើ​បន្តិច​ណា​ទាល់តែ​សោះ។

ជា​ចុង​ក្រោយ​គាត់​បាន​សំណូមពរ​ដល់​គ្រប់​គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ និង​វិស័យ​ឯកជន​សុំ​កុំ​យក​គំរូ​តាម​សាលា​ខាងលើ ដែល​នាំ​ឲ្យ​ជះ​ឥទ្ធិពល​មិនល្អរ​ដល់​វិស័យ​អប់រំ ដែល​បច្ចុ​ប្បន្ន​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​ដូច​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់ និង​លើកតម្កើង​ដោយ​ចាត់​ទុក​ថា ជា​វិស័យ​ចំបង​ក្នុង​ការ​បណ្តុះបណ្តាល​នូវ​ធន​ធាន​មនុស្ស​សម្រាប់​ជា​ទុន​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ