ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហ្វ្រិក​ខាងត្បូង​សម្លឹង​រក​ឱកាស​ដេញថ្លៃ​អូឡាំ​ពិក​2024

12 ឆ្នាំ មុន

លោក​ Jacob Zuma ប្រធានា​ធិបតី​​អាហ្វ្រិក​​​ខាង​ត្បូង​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ថា ​ប្រទេស​​របស់​លោក​ពិតជា​សប្បាយ​ចិត្ត ប្រសិន​អាច​​ក្លាយ​​ជា​ជាតិ​សាសន៍​អាហ្វ្រិក​ដំបូង​គេ​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិក ។​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​​​អ្នក​​កាសែត​ក្នុង​ប្រទេស​ជប៉ុន​ដែល​សួរ​អំពី​គំនិត​របស់​លោក​លើការ​​ចូល​ដេញ​ថ្លៃ​អូឡាំ​ពិក ឆ្នាំ​២០២៤ លោក​Zuma បាន

លោក​ Jacob Zuma ប្រធានា​ធិបតី​​អាហ្វ្រិក​​​ខាង​ត្បូង​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ថា ​ប្រទេស​​របស់​លោក​ពិតជា​សប្បាយ​ចិត្ត ប្រសិន​អាច​​ក្លាយ​​ជា​ជាតិ​សាសន៍​អាហ្វ្រិក​ដំបូង​គេ​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិក ។​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​​​អ្នក​​កាសែត​ក្នុង​ប្រទេស​ជប៉ុន​ដែល​សួរ​អំពី​គំនិត​របស់​លោក​លើការ​​ចូល​ដេញ​ថ្លៃ​អូឡាំ​ពិក ឆ្នាំ​២០២៤ លោក​Zuma បាន​បញ្ជាក់​ថា ​៖«​ប្រសិន​ជា​យើង​ត្រូវ​បាន​គេ​ផ្តល់​​ឱ្យ​នូវ​​ឱកាស​​យើង​នឹង​ទទួល​យក​ដោយ​​ក្តី​រី​ក​រាយ ។

ខ្ញុំ​គិត​ថា ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ទាំង​មូល​នឹង​រីក​រាយ​​ក្នុងការ​ធ្វើ​ម្ចាស់​ផ្ទះ ព្រឹត្តិ​ការណ៍​​កីឡា​អូឡាំពិក ។ តាម​ខ្ញុំ​គិត​​ យើង​មាន​លទ្ធ​ភាព​និង​ហេដ្ឋ​ារចនា​សម្ព័ន្ធ​គ្រប់​​គ្រាន់​​អាច​ធ្វើ​ជា​ម្ចាស់​ផ្ទះបាន »។ ​កាលពី​ឆ្នាំ​២០១០ ​អាហ្វ្រិក​ខាង​ត្បូង​​បាន​​ក្លាយ​​ទៅ​ជា​ប្រទេស​ដំបូង​គេ​ក្នុង​ទ្វីប​​​អាហ្វ្រិក​​ដែល​បាន​រៀប​ចំ​ការ​ប្រកួត​​បាល់​ទាត់​ World Cup ​។ ដោយ​ផ្អែក​​លើ​ភាព​ជោគ​ជ័យ​កាលពី​ឆ្នាំ​​​នោះ ​​​នៅ​ឆ្នាំ​២០១២ គណៈ​កម្មា​ធិការ​អូឡាំ​ពិកអាហ្វ្រិក​ខាង​ត្បូង​ក៏​បាន​ផ្តើម​​ឱ្យ​មាន​ការ​សិក្សា​លើ​​លទ្ធ​ភាព​មួយ​ដើម្បី​​ចូល​​ដេញ​​ថ្លៃ​​ធ្វើ​ម្ចាស់​​ផ្ទះ​​អូឡាំ​ពិក​ឆ្នាំ​២០២៤ ៕