ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេ​ដឺ​រ័រ ហាល​អាវ​នៅ French Open ត្រឹម​វគ្គ 1/4 ផ្តាច់​ព្រ័ត្រ

12 ឆ្នាំ មុន

បំណង​យកឈ្នះ​​ការ​ប្រកួត​​ឱ្យ​បាន​ជាលើក​ទី​៥៨​ក្នុង​អាជីព​នៅ​ទីលាន​ដី​ក្រហម Roland Garros នៃ​ក្រប​ខ័ណ្ឌ French Open ​របស់​កីឡា​ករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេ​ដឺរ័រ ត្រូវបាន​ទទួល​បរា​ជ័យ​​ទាំងស្រុង បន្ទាប់​ពី​​រូប​​គេ​​ចាញ់​​​ក្រោម​ថ្វី​ដៃ​កីឡាករ​ម្ចាស់​ផ្ទះ ​ Jo-Wilfried Tsonga ក្នុង​វគ្គ១/4 ផ្តាច់​ព្រ័ត្រ​​កាលពី​ថ្ងៃ​អង្គារ​ទី​៤​ មិថុនា កន្លងមក​នេះ ។

Tsonga ដែល​ធ្លាប់​ផ្តួល​ហ្វេ​ដឺរ័រ ​​ម្ត​ង​រួច​​មក​​ហើយកាលពី​ប្រកួត​ក្រ​ប​ខ័ណ្ឌ Wimbledon ឆ្នាំ​២០១១ បាន​យក​ឈ្នះ​ក្នុង​លទ្ធ​ផល​៧-៥ , ៦-៣ និង​៦-៣ បង្ខំ​​ឱ្យ​ហ្វេ​ដឺរ័រ​ វេចសម្ពាយ​​ទៅ​​ផ្ទះ​វិញ​​ទាំង​មិន​អស់​ចិត្ត ។ ​គេបានថ្លែងថា ៖ «​នេះ​ពិត​ជា​ថ្ងៃស៊យ​ខ្លាំងណាស់ ​គឺជា​ថ្ងៃ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​អស់​សង្ឃឹម​​យ៉ាង​ខ្លាំង ។ តែ​យ៉ាង​ណា ដូច​ទម្លាប់​ស​ព្វ​ដង​ខ្ញុំ​តែង​បំភ្លេច​​រឿង​បែប​នេះ​យ៉ាង​រហ័ស​» ។ ឯ Tsonga បាន​ថ្លែងថា៖«​ពិត​ជា​ពិសេស​ខ្លាំង​ណាស់​ដែល​បាន​មក​ប្រកួត​ហើយ​ដណ្តើម​បាន​ជ័យ​ជម្នះ » ។ Tsonga នៅវគ្គ​បន្ទាប់​នឹង​​ប៉ះ​ជាមួយ​កីឡា​ករ​អេស្បា៉ញ​ David Ferrer ៕