ខេត្តព្រះសីហនុ ៖ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍របស់តារាចម្រៀងខេមរៈ សិរីមន្ត ដែលបានជួបឧប្បត្តិហេតុកាលពីយប់ថ្ងៃទី៨ មីនា កន្លងមកនេះ បើគិតមកដល់ពេលនេះមានរយៈពេលជិត៣ខែមកហើយ ប៉ុន្តែពន្លឺណាមួយដែលឈានដល់ការដោះស្រាយនោះនៅពុំទាន់លេចចេញជារូបរាងនៅ
ឡើយ។
យោងតាមការឱ្យដឹងពីសមត្ថកិច្ចម្នាក់បានបង្ហើបឱ្យដឹងថា នៅព្រឹកថ្ងៃទី៤ មិថុនា ២០១៣នេះនៅការិយាល័យចរាចរណ៍ជើងគោកខេត្តព្រះសីហនុត្រូវបានក្រុមការងារមួយក្រុម ក្នុងនោះកញ្ញា ស៊ន លិនណា ចៅក្រមស៊ើបសួរ និងមេធាវីរបស់តារាចម្រៀងខេមរៈ សិរីមន្ត តំណាងមន្ទីរសាធារណការ និងជាងជំនាញរថយន្តបានចុះមកពិនិត្យ ស៊ើបអង្កេតលើរថយន្តរបស់លោកខេមរៈ សិរីមន្ត ពាក់ព័ន្ធដែលថា រថយន្តរបស់តារាចម្រៀងរូបនេះមានភ្លើងឡាហ្ស៊ែរ ដែលជាហេតុនាំឱ្យកើតគ្រោះថ្នាក់ចរាចរណ៍។
ដោយឡែកតាមការអះអាងពីមេធាវីរបស់តារាចម្រៀងខេមរៈ សិរីមន្ត បានអះអាងថា រថយន្តរបស់ខេមរៈ សិរីមន្ត ថ្វីដ្បិតតែមានភ្លើងឡាហ្ស៊ែរពិតមែន តែភ្លើងនេះវាពុំអាចភ្លឺបានចម្ងាយលើសពី៥០ម៉ែត្រទេ ដូច្នេះហើយតាមទស្សនៈ និងការយល់ឃើញរបស់លោកភ្លើងនេះវាពុំអាចជាដើមហេតុបង្កគ្រោះថ្នាក់ចរាចរណ៍ជាដាច់ខាត ៕
ចែករំលែកព័តមាននេះ