ទោះបីមានការច្រានចោលម្ដងហើយម្ដងទៀតពីសាមីុក្លិប Sevilla យ៉ាងណាក្ដី ក្លិបលំដាប់ថ្នាក់លេខ១០ក្នុងតារាងអង់គ្លេសប្រឺមីញេលីក West Ham នៅតែបង្ហាញមហិច្ឆតាចិញ្ចឹមចិត្តតាមប្រមាញ់យកកីឡាករខែប្រយុទ្ធ Alvaro Negredo ពីក្លិប Sevilla ។ ក្លិប West Ham ធ្លាប់បានបោះទុន១៤,៥លានផោនស្មើនឹងជាង ២២លានដុល្លារអាមេរិកសម្រាប់កីឡាកររូបនេះតែត្រូវបានក្លិប Sevilla ច្រានចោលបន្ទាប់ពីក្លិបនេះទើបតែលក់កីឡាករខ្សែបម្រើប្រយុទ្ធស្លាបស្ដាំ Jesus Navas ទៅឱ្យក្លិប Man City ក្នុងតម្លៃជាង២៥ លានដុល្លារ ។
លោកចូសេ មារៀដែលនីឌូ ប្រធានក្លិប Sevilla បាននិយាយថា ក្លិប Sevilla មិនរងសម្ពាធហិរញ្ញវត្ថុដើម្បីលក់កីឡាករនោះទេ ។ ម្យ៉ាងវិញទៀតកីឡាករខ្លួនឯងផ្ទាល់គឺមិនចង់ផ្លាស់ប្ដូរទ្រនំ ។ លោកបានបន្តទៀតថា កីឡាករAlvaro នៅមានសុពលភាពកុងត្រារយៈពេល៤ ឆ្នាំទៀតជាមួយក្លិប Sevilla ។ទោះបីជាមានការលើកឡើងបែបនេះ ក្លិប West Ham នៅតែមិនទាន់អស់សង្ឃឹមក្នុងការប្រមាញ់យកកីឡាកររូបនេះជាមួយនឹងគម្រោងតំឡើងតម្លៃខ្លួនបន្ថែមទៀត ។ គួររំលឹកដែរថា កីឡាករAlvaro បានចូលមកលេងឱ្យក្លិប Sevilla តាំងពីឆ្នាំ២០០៩ ។ នៅជាមួយក្លិប Sevilla លោកធ្លាប់ស៊ុតបាល់បាន៧០គ្រាប់ ក្នុងការបង្ហាញវត្ដមាន១៣៩គ្រាប់ ៕
ចែករំលែកព័តមាននេះ