ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​បាតុ​ករ​តួក​គី​វិល​មក​ធ្វើ​បាតុ​កម្ម​ទៀត​​ទោះ​មាន​ការ​សុំ​ទោស​​របស់​រដ្ឋា​ភិបាល​​

12 ឆ្នាំ មុន

ពួក​បាតុ​ករ​ដែល​ចាប់​តាំង​ពី​៥​ថ្ងៃ​មក​ហើយ​​ធ្វើ​បាតុ​កម្ម​ប្រឆាំង​​នាយក​រដ្ឋ​មន្ត្រី​​តួក​គី​ លោក​រី​សេប អ័រ​ដូ​ហ្គាន​ នោះ​​កាលពី​​​​យប់​ថ្ងៃ​ទី​​៤​ មិថុនា ​បាន​វិល​ត្រឡប់​​មក​ធ្វើ​​ការ​តវ៉ា​​ប្រឆាំង​ទៀត​នៅ​តាម​​ដង​វិថី​នៃ​ក្រុង​​អីុ​ស្តង់​ប៊ុល និង​ក្រុង​អង់​​ការ៉ា​ ដោយ​មាន​អ្នក​​ចូល​រួម​​​របស់​មនុស្ស​ជា​ច្រេើន​ពាន់​​នាក់ ទោះ​បី​មាន​​​កា​រ​សុំ​ទោស​​របស់​រដ្ឋាភិបាល​​ដល់​​បណ្តា​ជន​រង​គ្រោះ​​ដោយ​សារ​អំពើ​ព្រៃ​ផ្សៃ​របស់​ប៉ូលិស​ក្តី​។

ប្រឈម​មុខ​​នឹង​​ពួក​បាតុ​ករ​ ប៉ូលិស​​តួក​គី​កាល​ពី​យប់​ថ្ងៃ​ទី​​៤​មក​ទី​៥​ មិថុនា បាន​ប្រើ​ប្រាស់​​​ឧស្ម័ន​​បង្ហូរ​ទឹក​ភ្នែក​​​ និង​កាណុង​បាញ់​ទឹក​ប៉ុន​ប៉ង​​បំបែក​ពួក​គេ ។

យោង​តាម​​ម៉ាស៊ីន​​ឃោសនា​ក្នុង​ស្រុក​ថា ពួក​អ្នក​តវ៉ា​ប៉ុន​ប៉ង​​លើក​គ្នា​ឆ្ពោះ​ទៅ​​កាន់​ខុទ្ទ​​កាល័យ​​របស់​នាយក​​​រដ្ឋ​មន្ត្រី​​ក្នុង​ទីក្រុង​​ទាំង​២​នោះ​ ដោយ​​ធ្វើ​មិន​​ដឹង​​​មិន​ឮ​​ចំពោះ​កម្លាំង​​ប៉ូលិស​ដែល​​គំរាម​​​ពី​បទ​​បញ្ជា​ឱ្យ​​បំបែក​​​ពួក​គេ​​ ។ កាល​ពី​ថ្ងៃ​ទី​​៤ មិថុនា ក្រោយ​​រាត្រី​នៃ​អំពើ​ហិង្សា​​កំណត់​ពី​ការ​ស្លាប់​​​បាតុ​ករ​ទី​២​ម្នាក់​ទៀត​មក ឧប​នាយក​រដ្ឋ​មន្ត្រី​​​តួក​គី​​ លោក BULENT ARINC ប៉ុន​ប៉ង​​បញ្ឈប់​ចលនា​តវ៉ា​​ដោយ​ចាត់​ទុក​ថា ស្រប​ច្បាប់​​ចំពោះ​ការ​ទាម​ទារ​​ទាំង​ឡាយ​​របស់​ពួក​​អ្នក​ការ​ពារ​បរិ​ស្ថាន​​​ ជា​ប្រភព​​នៃ​​ចលនា​រំជើប​រំជួល​​ទាំង​នេះ ហើយ​​ស្នើ​ដល់​​ពួក​អ្នក​មិន​សប្បាយ​ចិត្ត​​ឱ្យ​ស្ថិត​​នៅ​ផ្ទះ​​ ឈប់​ធ្វើ​​បាតុ​កម្ម​ទៀត ។

ខុស​ពី​​ភាសា​ម៉ឺង​ម៉ាត់​​របស់​ប្រមុខ​​រដ្ឋា​ភិបាល​​ដែល​ពេល​នេះ​កំពុង​​បំពេញ​​ទស្ស​នកិច្ច​​នៅ​អាហ្វ្រិក​​​រហូត​ដល់​​ថ្ងៃ​ទី​៦​ មិថុនា ​លោក​ARINC     បាន​ថ្លែង​​សុន្ទរក​ថា​ដោយ​ប្រើ​ពាក្យ​​បង្រួប​បង្រួម។ ពេល​ចេញ​ពី​ប្រជុំ​​ជាមួយ​​ប្រធានាធិបតី​​លោក​អាប់​ឌុល​​ឡាហ៍ ហ្គុស​មក ដំបូង​លោក​ ARINC បាន​សុំ​ទោស​​ចំពោះ​អ្នក​​របួស​​ជា​ច្រើន​​នាក់​ លើក​​លែង​​តែ​ពួក​អ្នក​​ធ្វើ​​សកម្ម​ភាព​​បង្ក​ការ​បំផ្លិច​​បំផ្លាញ​​នៅ​តាម​វិថី​​​ទាំង​ឡាយ​​ ហើយ​​ប៉ុន​ប៉ង​​បំផ្លាញ​សេរី​ភាព​របស់​អ្នក​ដទៃ ៕