ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុច​តេ​ឡេ​ទៅ​ស្រាប់តែ​ប៉ះ​ចំ​….​ផ្អើល​ពេញ​ហ្នឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ជនសង្ស័យ​វ័យក្មេង​ម្នាក់​លួច​រថយន្ត​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រយ​កមក​ផ្ញើ​ចោល​នៅ​ក្បែរ​មន្ទីរពេទ្យ​អង្គឌួង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១១៨ កែង​ផ្លូវ​ព្រះ​នរោត្តម…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ជនសង្ស័យ​វ័យក្មេង​ម្នាក់​លួច​រថយន្ត​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រយ​កមក​ផ្ញើ​ចោល​នៅ​ក្បែរ​មន្ទីរពេទ្យ​អង្គឌួង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១១៨ កែង​ផ្លូវ​ព្រះ​នរោត្តម នៅ​ចំណុច​ក្បែរ​នឹង​ស្តុ​ប​អង្គឌួង ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ សម្ផស្ស ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​ជា​អ្នក​រត់​ម៉ូតូ​កង់​បី ស្នាក់​នៅ​មិន​ពិតប្រាកដ ។ ចំណែកឯ​ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​មានឈ្មោះ សុខ គា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជា​អ្នក​បើករថយន្ត​តាក់ស៊ី ស្នាក់​នៅ​ម្តុំ​ផ្សារ​សាំ​ហាន់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ គាត់​បាន​ឈប់​រថយន្ត​នៅ​មុខ​បន្ទប់​ជួល​របស់​គាត់ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​របស់​គាត់​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ខ្មៅ ប៉ុន្តែ​បិទ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2M5759 យក​ទៅ​បាត់ ដោយ​សុវត្ថិភាព រួច​ហើយ​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ និង​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​ឲ្យ​ពួក​គាត់​ស្រាវជ្រាវ ។ លុះដល់​យប់​ថ្ងៃ​ទី​៣០ ខែតុលា គាត់​បាន​ជិះ​ម៉ូតូ​ដើរ​រក​មក​ដល់​ផ្លូវ​១១៨ កែង​ផ្លូវ​ព្រះ​នរោត្តម​បាន​ប្រទះ​ឃើញ​កន្លែង​ផ្ញើ​ម៉ូតូ​នឹង​រថយន្ត​នៅ​ក្បែរ​មន្ទីរពេទ្យ អង្គឌួង គាត់​ក៏​បាន​ចុច​តេ​ឡេ​ទៅ​ស្រាប់តែ​ចំ​រថយន្ត​របស់​គាត់ ប៉ុន្តែ​ត្រូវ​បាន​ជនសង្ស័យ​ដោះ​ដូរ​ដាក់​ស្លាក​លេខ​រថយន្ត​ក្លែងក្លាយ 2AH -1637 ទើប​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ស្រាវជ្រាវ​ទៅ​រក​ចាប់​ជនល្មើស​ទៅ​ដល់​មុខ​សណ្ឋាគារ​រ៉ូ​យ៉ា​ល់យ​កមក​កន្លែង​កើតហេតុ​វិញ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស​ង្ន​ការដ្ឋាន​រាជធានី​ភ្នំពេញ​បាន​កសាង​សំណុំរឿង​ជនសង្ស័យ​ទៅ​កាន់​តុលាការ ដើម្បី​ធ្វើ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ