ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ខ្មាន់កាំភ្លើង​បាន​ហើយ ក្រោយ​បា.ញ់​តដៃ​ដល់អស់​គ្រាប់ ពេល​សមត្ថកិច្ច​ឡោម​ព័ទ្ធ​នៅផ្ទះ​ជួល​ក្បែរ​ផ្សារ​សាំ​ហាន់

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្បាល​ព្រលប់ ថ្ងៃ​ទី​០៧ ឧសភា​នេះ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឡោម​ព័ទ្ធ ទីតាំង​ផ្ទះ​ជួល​មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ នៅ​ក្បាល​ព្រលប់ ថ្ងៃ​ទី​០៧ ឧសភា​នេះ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឡោម​ព័ទ្ធ ទីតាំង​ផ្ទះ​ជួល​មួយ​កន្លែង នៅ​ខាងលិច​ផ្សារ​សាំ​ហាន់ ដើម្បី​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​ម្នាក់ ពាក់ព័ន្ធ​ករណី​បាញ់​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួស​ចង្កេះ កាលពី​យប់មិញ ។

ការ​តាម​ប្រមាញ់​ខ្មាញ់​កាំភ្លើង​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៦​ល្ងាច​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្សារ​សាំ​ហាន់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កម្លាំង​កងរាជអាវុធហត្ថ និង​នគរបាល​ជា​ច្រើន​នាក់ ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​ផ្ទះ​ជួល​មួយ​កន្លែង ក្បែរ​ផ្សារ​សាំ​ហាន់ ដើម្បី​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​បង្ក​ផ្ទុះអាវុធ​ជា​ច្រើន កាលពី​យប់​រំលង​អាធា​ត្រ បណ្តាល​អោយ​បុរស​ម្នាក់​បាន​រង​របួស ។

នៅ​ក្នុង​ការ​តាម​ប្រមាញ់​នេះ ខ្មាន់កាំភ្លើង​មានការ​ផ្ទុះអាវុធ​បាញ់​តដៃ​គ្នា​ផង​ដែរ ប្រមាណ​ជា​០៨​គ្រាប់​។ តែ​ទោះបីជា​យ៉ាងណា ខ្មាន់កាំភ្លើង ត្រូវ​ឃាត់ខ្លួន​បាន​ហើយ ក្រោយបាញ់អស់គ្រាប់ ។

គួរ​បញ្ជាក់​ផង កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៤ មាន​បុរស​ម្នាក់ បាន​ដក​កាំភ្លើងខ្លី​បាញ់​ជា​ច្រើន​គ្រាប់ បណ្តាល​ឲ្យ​យុវជន​ម្នាក់​បាន​រង​របួស ដោយសារ​តែ​ខឹង​ក្មេង​ៗ​លេង​ឈូស​សើច​ឌឺដង ស្រប​ពេល តែ​កំពុង​ឈ្លោះ​ជាមួយ​ប្រពន្ធ​។ ហេតុការណ៍​ផ្ទុះអាវុធ បាន​កើតឡើង​នៅ​ស្តុ​ប R3 ច្រកចូល​បឹង​កក់ ក្នុង​មូលដ្ឋាន​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ