ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ខឹង​ប្រពន្ធ និង​បងប្អូន ស្ដីបន្ទោស​រឿង​អត់​ខំធ្វើការ​ងារ​រកស៊ី ទាញ​កូនកាំបិត​ចាក់​ពោះ​ខ្លួនឯង របួសធ្ងន់

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ខឹង​ប្រពន្ធ និង​បងប្អូន ស្ដីបន្ទោស​រឿង​អត់​ខំប្រឹង​ធ្វើការ​រកស៊ី ស្រាប់តែ​ជិះ​ម៉ូតូ​ចូល​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​ជម្ពូ​វ័ន រួច​យក​កូនកាំបិត​ចុង​ស្រួច ចាក់​ពោះ​ខ្លួនឯង ដើម្បី​បញ្ចប់ជីវិត…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ខឹង​ប្រពន្ធ និង​បងប្អូន ស្ដីបន្ទោស​រឿង​អត់​ខំប្រឹង​ធ្វើការ​រកស៊ី ស្រាប់តែ​ជិះ​ម៉ូតូ​ចូល​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​ជម្ពូ​វ័ន រួច​យក​កូនកាំបិត​ចុង​ស្រួច ចាក់​ពោះ​ខ្លួនឯង ដើម្បី​បញ្ចប់ជីវិត ប៉ុន្តែ​មិន​បាន​ស្លា​.​ប់​ដូច​បំណង​ឡើយ គឺ​គ្រាន់តែ​រង​របួសធ្ងន់ និង​ត្រូវ​បាន​ក្រុម​គ្រួសារ ដឹក​តាម​ម៉ូតូ​កង់​បី យក​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរ​ពហុ​ព្យាបាល​ឯកជន​មួយ ស្ថិត​នៅ​ជិត​នោះ​។ នេះ​គឺជា​លើក​ទី​២​ហើយ ដែល​បុរស​នេះ ប៉ុនប៉ង​បញ្ចប់ជីវិត​ខ្លួនឯង​បែប​នេះ ដោយ​កន្លង​មក​ធ្លាប់​ប៉ុនប៉ង​លេបថ្នាំ​ស​ម្លា​.​ប់​ខ្លួន​ម្តង​មក​ហើយ តែ​បាន​បងប្អូន​ជួយ​ទាន់​ពេល ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២៤ នៅ​ក្នុង​ឈាបនដ្ឋាន​វត្ត​ជម្ពូ​វ័ន ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​១ ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ខាងលើ​ឈ្មោះ ពុធ សីហា អាយុ​៣១​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង មានស្រុក​កំណើត នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ បុរស​នេះ​បាន​មាន​ទំនាស់​ជាមួយ​ប្រពន្ធ ដោយ​ខឹង និង​តូចចិត្ត​ប្រពន្ធ ព្រមទាំង​បងប្អូន ស្តីបន្ទោស រឿង​មិន​ខំប្រឹង​ធ្វើ​ការងារ​រកស៊ី​នឹង​គេ​។ បន្ទាប់​មក​បុរស​នេះ បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1JI-4463 ចូល​ទៅ​ក្នុង​បរិវេណ វត្ត​ជម្ពូ​វ័ន រួច​ជិះ​ស​ម្ដៅ​ទៅ​កាន់​ឈាបនដ្ឋាន ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​មក​ទៀត បាន​ឈប់​ម៉ូតូ​រួច យក​កូនកាំបិត​ចុង​ស្រួច​ចាក់​ពោះ​ខ្លួនឯង ច្រើន​កាំបិត ប៉ុនប៉ង​ស​ម្លា​.​ប់​ខ្លួន តែ​មិន​ស្លា​.​ប់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ។ ខណៈនោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្មករ​សំណង់ និង​ព្រះសង្ឃ​ក្នុង​វត្ត ចំណែក​ក្រុម​គ្រួសារ​បងប្អូន​សាច់ញាតិ ក៏​បាន​ទៅ​ដល់​ភ្លាម​ៗ និង​បាន​ដឹក​បុរស​នេះ តាម​ម៉ូតូ​កង់​បី យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពហុ​ព្យាបាល​ឯកជន​មួយ​នៅ​ជិត​នោះ ៕

អត្ថបទសរសេរ ដោយ