ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​អតីត​ឃ្លាំង​ផលិត​ប្រេងម៉ាស៊ីន​ក្លែងក្លាយ យ៉ាង​សន្ធោសន្ធៅ នៅ​ស្វាយប៉ាក

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ អតីត​ឃ្លាំង​ផលិត​ប្រេង​ក្លែងក្លាយ នៅ​ក្នុងភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ធ្លាប់​ត្រូវ​បាន​បង្ក្រាប ត្រូវ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​អោយ​ម៉ាស៊ីន​ស្ល​ប្រេង និង​ប្រេងម៉ាស៊ីន…

រាជធានី​ភ្នំពេញ ៖ អតីត​ឃ្លាំង​ផលិត​ប្រេង​ក្លែងក្លាយ នៅ​ក្នុងភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ធ្លាប់​ត្រូវ​បាន​បង្ក្រាប ត្រូវ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​អោយ​ម៉ាស៊ីន​ស្ល​ប្រេង និង​ប្រេងម៉ាស៊ីន បាន​រង​ការ​ខូចខាត ។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​០៤​និង​៤០​នាទី រសៀល​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២៤ ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​ម៉ាស៊ីន​ស្លរ​ប្រេង យ៉ាង​សន្ធោសន្ធៅ ផ្សែងហុយ​ទ្រលោម​ឡើង​ទៅ​លើ​អាកាស បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ខាងជើង​រាជធានី​ភ្នំពេញ​។ ភ្លាម​ៗ​កម្លាំង​នគរបាល រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ក៏​បាន​ទាក់ទង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ទៅ​អន្តរាគមន៍ បាញ់​ពន្លត់ ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល​ឡើយ ។

បើ​តាម​ម្ចាស់ បានអោយ​សមត្ថកិច្ច​ដឹង​ថា នៅ​មុន​ពេល​កើត ភ្លើង​បាន​ឆាបឆេះ​ម៉ាស៊ីន​ស្ល​ប្រេង ១​គ្រឿង ហើយ​បាន​ឆេះ​រាលដាល​ទៅ​ម៉ាស៊ីន​ផ្សេង​ៗ​ទៀត បណ្តាល​អោយ​រង​ការ​ខូចខាត​។ ទាក់ទិន​ការ​កើត​មាន​អគ្គិភ័យ​នេះ ម្ចាស់​អះអាង​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ម៉ាស៊ីន​ស្ល​ប្រេង ។

តាម​ម្ចាស់​ដដែល អោយ​ដឹង​ទៀត​ថា ម៉ាស៊ីន​ស្ល​ប្រេង បាន​រៀបចំ​តម្លើង​មាន​តម្លៃ​ប្រមាណ​ជាង ៥​ម៉ឺន​ដុល្លារ តែ​ពុំ​ដឹង​ពី​ទំហំ នៃ​ការ​ខូចខាត​ឡើយ ។

មន្ត្រី​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បានអោយ​ដឹង​ថា បន្ទាប់​ពី​កើត​មាន​អគ្គិភ័យ នគរបាល​បាន​ចេញ​រថយន្ត​ជា​ច្រើន​គ្រឿង ទៅ​អន្តរាគមន៍ បាញ់​ពន្លត់ ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល​ឡើយ​។ ម៉ាស៊ីន​ស្ល​ប្រេង មួយ​ចំនួន បាន​រង​ការ​តូច​ខាត រួម​ជាមួយ​ប្រេងម៉ាស៊ីន ។

គួរ​បញ្ជាក់​ថា ទីតាំង ដែល​ត្រូវ​ភ្លើង​ឆេះ​ជា​អតីត​ឃ្លាំង​នាំ​ចូល កែ​ច្នៃ វេច​ខ្ចប់ ប្រេងរំអិល​(​ម៉ាស៊ីន​)​ខុសច្បាប់ ដែល​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ធ្លាប់​ចុះ​បង្ក្រាប ដោយ​ដកហូត​ប្រេង​ក្លែងក្លាយ ប្រមាណ​ជាង​១២​តោន នា​ពេល​កន្លង​មក​។ ករណី​អគ្គិភ័យ​នេះ ខណៈ​ពេល​ដែល​ម៉ាស៊ីន​ផលិត​ប្រេង កំពុង​ដំណើរការ ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ តែ​ម្តង ៕

អត្ថបទសរសេរ ដោយ