ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​កុងស៊ីបញ្ចាំ ​២​ទីតាំងនៅ​ឃ្លាំង​រំសេវ ដកហូត​ម៉ូតូ​ជាង​៥០០​គ្រឿង ឃាត់ខ្លួន​មនុស្ស​៧​នាក់

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ទីតាំង​កុងស៊ីបញ្ចាំ ចំនួន​២​កន្លែង​នៅ​តំបន់​ឃ្លាំង​រំសេវ ត្រូវ​បាន​កម្លាំង​នគរបាល​ទណ្ឌ​កម្រិត​ស្រាល នៃ​ក្រសួងមហាផ្ទៃ ចុះ​បង្ក្រាប​ឆែកឆេរ ដោយ​ដកហូត​ម៉ូតូ ពុំ​មាន​ឯកសារ​គ្រប់គ្រាន់ ប្រមាណ​ជាង​៥០០​គ្រឿង​,…

រាជធានី​ភ្នំពេញ ៖ ទីតាំង​កុងស៊ីបញ្ចាំ ចំនួន​២​កន្លែង​នៅ​តំបន់​ឃ្លាំង​រំសេវ ត្រូវ​បាន​កម្លាំង​នគរបាល​ទណ្ឌ​កម្រិត​ស្រាល នៃ​ក្រសួងមហាផ្ទៃ ចុះ​បង្ក្រាប​ឆែកឆេរ ដោយ​ដកហូត​ម៉ូតូ ពុំ​មាន​ឯកសារ​គ្រប់គ្រាន់ ប្រមាណ​ជាង​៥០០​គ្រឿង​, ស្លាក់​លេខ​ម៉ូតូ​ជាង​៦០​បន្ទះ ព្រមទាំង​ឃាត់ខ្លួន​មនុស្ស ចំនួន​៧​នាក់ បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ ដើម្បី​សាកសួរ ។

ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​រហូត​រសៀល​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២៤​នេះ ។

តាម​ព័ត៌មាន​អោយ​ថា ទីតាំង​ដែល​ត្រូវ​បង្ក្រាប រួម​មាន ទីតាំង​ទី​១. ស្ថិត​នៅ​ឃ្លាំង​លេខ​៥ ផ្លូវ​លេខ​១៩២ និង​ទីតាំង​ទី​២ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០២ ក្នុង​មូលដ្ឋាន​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ប្រតិបត្តិការ​នេះ ក៏​មានការ​ចូលរួម​សហការ​ពី​នគរបាល​ខណ្ឌទួលគោក​ផង​ដែរ ។

តាម​នគរបាល​អោយ​ដឹង​ថា នៅ​ក្នុង​ប្រតិបត្តិការ​នេះ ទីតាំង​ទី​១ ឃ្លាំង​លេខ​៥ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ចំនួន ៩២​គ្រឿង ក្នុង​នោះ​មាន​ឯកសារ​ត្រឹមត្រូវ ចំនួន​៨​គ្រឿង និង​គ្មាន​ឯកសារ​ចំនួន ៨៤​គ្រឿង​។ ចំណែក​ទីតាំង​ទី​២ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០២ ក្បែរ​សាលារៀន​ទឹកល្អក់ កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​ម៉ូតូ​ជាង ៤០០​គ្រឿង ពុំ​មាន​ឯកសារ​ត្រឹមត្រូវ ដែល​សរុប​ទាំង​២​ទីតាំង ប្រមាណ​ជាង​៥០០​គ្រឿង ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ការ​ឈាន​ទៅ​បង្ក្រាប​ឆែកឆេរ​ឃ្លាំង​កុងស៊ីបញ្ចាំ​នេះ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយនឹង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ឃាត់ខ្លួន​ជនសង្ស័យ​កាប់​ប្លន់​យក​ម៉ូតូ​១​ក្រុម កាលពី​ប៉ុន្មាន​ថ្ងៃនេះ​។ បន្ទាប់​ពី​ឃាត់ខ្លួន ជនសង្ស័យ​ក៏​បាន​ឆ្លើយ​សារភាព​ថា ម៉ូតូ​ដែល​ប្លន់​បាន យក​ទៅ​បញ្ចាំ​នៅ​កុង​ឃ្លាំង​រំសេវ​។ ក្រោយមក​កម្លាំង​នគរបាល​ជំនាញ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់កំណត់​បាន​ទីតាំង ដែល​ជនសង្ស័យ​បាន​យក​ម៉ូតូ​មក​បញ្ចាំ​ចំនួន​ពីរ​ទីតាំង ក៍បាន​ចុះ​ឡោម​ព័ទ្ធ​ឆែកឆេរ​តែ​ម្តង ។

ម៉ូតូ​ជាង​៥០០​គ្រឿង រួម​ទាំង​មនុស្ស​ចំនួន​៧​នាក់ ត្រូវ​បាន​សមត្ថកិច្ច ដកហូត និង​នាំ​ខ្លួន​ទៅ​សាកសួរ​។ ដោយឡែក​ទីតាំង​ឃ្លុំបេ​បិទ​ជា​បណ្តោះ​អាស​ន្ត ៕

អត្ថបទសរសេរ ដោយ