ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុគ្គលិក​ហាង​ម៉ាស្សា SK ម្នាក់ បញ្ជូន​ទៅ​តុលាការ ពាក់​ពន្ធ​ចេញ​សែក​ស្អុយ​ជិត​២​ម៉ឺន​ដុល្លារ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៤ សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​បុគ្គលិក​ហាង​ម៉ាស្សា SK ម្នាក់​…

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៤ សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​បុគ្គលិក​ហាង​ម៉ាស្សា SK ម្នាក់​ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ករណី មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន “​ប្រើប្រាស់​មូល​ប្ប​ទាន​ប័ត ​គ្មាន​សាច់ប្រាក់​” ​សែក​ស្អុយ​ជិត​២ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ដោយ​ទទួល​បាន​បញ្ជា​ដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាលរាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍​ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​លោក​ឧត្តមសេនីយ៍ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ផែន​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ នៅ​រសៀល​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ធ្វើការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​មុខ​ហាង​ម៉ាស្សា SK ផ្លូវ​បេតុង (​បឹង​កក់​) សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ពី​បទ​.​ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០២២ ​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ ខ្លួន​លេខ៥៣៤ ក​១.​ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២៤ ដោយ​លោក ហុ​ក ពៅ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​មានឈ្មោះ អ៊ុ​ច សា​ម៉េ​ត ហៅមាន​មាន ភេទស្រី អាយុ​៣២​ឆ្នាំ មុខរបរបុគ្គលិក​ហាង​ម៉ាស្សា SK ស្នាក់នៅ​បច្ចុប្បន្ន​ផ្ទះ​ជួល ផ្លូវ​លេខ​១០០៧ (​ជិត​ផ្សារ​ក្រមួន​) សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​ក្រោយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវ​បាន​សមត្ថ​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ