ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​ប្រទះ​ឃើញ​ខ្លា​ទៀត​ហើយ​ នៅ​ជើងភ្នំ​ពង្រ​កង​វ៉ា​ប្រាប់​អាជ្ញាធរ​ចុះ​ពិនិត្យ​ទាំង​យប់

5 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ខ្លា​ទៀត​ហើយ ​នៅ​ជើងភ្នំ​ពង្រ​កង​វ៉ា ប្រាប់​អាជ្ញាធរ​ចុះ​ពិនិត្យ​ទាំង​យប់​ ម៉ោង​៧​ថ្ងៃ ទី​២៨ ខែឧសភា ឆ្នាំ​២០២៤ ស្ថិត​ខាងត្បូង​ភ្នំ​ស្ថិត​ភូមិ​ពង្រ…

បន្ទាយ​មាន​ជ័យ ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ខ្លា​ទៀត​ហើយ ​នៅ​ជើងភ្នំ​ពង្រ​កង​វ៉ា ប្រាប់​អាជ្ញាធរ​ចុះ​ពិនិត្យ​ទាំង​យប់​ ម៉ោង​៧​ថ្ងៃ ទី​២៨ ខែឧសភា ឆ្នាំ​២០២៤ ស្ថិត​ខាងត្បូង​ភ្នំ​ស្ថិត​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

លោក ស្រេង សុផល អភិបាលក្រុង​សិរី​សោភ័ណ បាន​ប្រាប់​ថា ៖ នៅ​យប់មិញ​នេះ ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ត្រឡប់​ពី​ធ្វើការ​ បាន​ប្រទះ​ឃើញ​ខ្លា​១​ក្បាល ​ដែល​បង្ហាញខ្លួន​ដីចម្ការ​ដំឡូង​មី ហើយ​រាយការណ៍​អាជ្ញាធរ​មក​មើល តែវាបាន​គេច​ឡើង​ចូល​ព្រៃ​ភ្នំ​បាត់​ហើយ សុំ​អោយ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ បើ​ឃើញ​សុំ​រាយការណ៍​ជូន​អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​ក្បែរ​នោះ​ភ្លាម​ៗ ។

លោក​បាន​បញ្ជាក់​ថា ៖ ប្រជាពលរដ្ឋ​ពលរដ្ឋ​ដែល​ប្រទះ​ឃើញ​ខ្លា​ មាន​រយៈពេល​ជិត​១​ស​ប្តា​ហ៍​នេះ ឃើញ​ប្រមាណ​២​ទៅ​៣​ដង​ហើយ ភាគច្រើន​នៅ​ពេល​យប់ និង​ពេល​ព្រឹក​ព្រលឹម ។

ជាក់ស្តែង​ មាន​ប្រជាពលរដ្ឋ​ម្នាក់ ​បាន​ប្រាប់​គាត់ ​ពិតជា​បានឃើញ​ពិតមែន នៅ​ពេល​គាត់​ដើរ​ចេញ​ផ្ទះ​មក​ចម្ការ​ក្បែ​ភូមិ ពេលវាឃើញ​មនុស្ស​បាន​រត់​ចូល​ព្រៃ​ក្បែរផ្លូវ ហើយ​បាន​ប្រាប់​សាច់ញាតិ​២​ទៅ​៣​នាក់​មក​មើល និង​ដើរ​វែក​ព្រៃ​បានវាក៏បាន​ក្រ​ហឹ​ម​ដាក់​ពួក​គាត់ ​ធ្វើ​ឲ្យ​ភ័យ ហើយពួកគាត់​បាន​ដើរ​គេច​ចេញ​​ក៏​រាយការណ៍​ជូន​អាជ្ញាធរ ។ ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ឃើញ​ពេល​យប់​ សត្វឆ្កែ​ព្រូស​ក៏​ចេញ​ទៅ​មើល​ឆ្កែ ស្រាប់តែ​ឃើញ​ទន់​ជើងដៃ ហើយ​សត្វ​ខ្លា​ដើរ​ចូល​ព្រៃ​បាត់ ។

លោក ស្រេង សុផល បាន​បញ្ជាក់​ថា ៖ ក្រោយ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សត្វ​ខ្លា​នៅ​យប់មិញ​នេះ បាន​នាំ​មន្ត្រី​ជំនាញ និង​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ តែ​មិនឃើញ​ព្រោះ​ខ្លា​ទេគេច​ចូល​ព្រៃ​ភ្នំ​ពង្រ​កង​វ៉ា​បាត់​ទៅ​ហើយ ហើយ​អោយ​កម្លាំង​សមត្ថកិច្ច រួម​ជាមួយ​អាជ្ញាធរ​ឃ្លាំមើល​បន្ត​ទៀត តើ​ខ្លាំ​មាន​ពិត​ឬ​យ៉ាងណា ព្រោះ​កន្លង​មក​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ភាគច្រើន​ពេល​យប់ និង​ព្រឹក​ព្រលឹម គឺ​សត្វ​ខ្លា​សម្បុរ​លឿង ៕

រូបដានជើងសត្វខ្លា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ