មន្ទីរធនធានទឹកថា រាជធានីភ្នំពេញអាចមានភ្លៀងធ្លាក់
មន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញបានអះអាង នៅថ្ងៃទី២៥ ខែកុម្ភៈថា ពីថ្ងៃនេះ ដល់ថ្ងៃទី២៧ ខែកុម្ភៈ រាជធានី អាចមានភ្លៀងតែខ្សោយ…
មន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញបានអះអាង នៅថ្ងៃទី២៥ ខែកុម្ភៈថា ពីថ្ងៃនេះ ដល់ថ្ងៃទី២៧ ខែកុម្ភៈ រាជធានី អាចមានភ្លៀងតែខ្សោយ…
មន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញបានអះអាង នៅថ្ងៃទី២៥ ខែកុម្ភៈថា ពីថ្ងៃនេះ ដល់ថ្ងៃទី២៧ ខែកុម្ភៈ រាជធានី អាចមានភ្លៀងតែខ្សោយ ។

ប្រភពដដែលបានអះអាងថា នៅអំឡុងពេលនេះ រាជធានីទទួលឥទ្ធិពលពីស្ថានភាពអាកាសធាតុ ដែលមានសីតុណ្ហភាពពី ២៥ទៅ៣៥ អង្សាសេ ខ្យល់បក់ពីទិសទក្សិណ មានល្បឿនពី១ទៅ៤ម៉ែត្រ ក្នុងមួយវិនាទី ដែលអាចមានភ្លៀងខ្សោយ ។
ដោយឡែក តាមការព្យាករណ៍ដែលចេញដោយក្រសួងវិញ បានឲ្យដឹងថា អំឡុងពេលនេះ រាជធានីភ្នំពេញ អាចស្ថិតនៅក្នុងតំបន់ដែលអាចមានភ្លៀង និងខ្យល់កន្ត្រាក់រង្វង់២៥ភាគរយ រួមជាមួយនឹងខេត្តផ្សេងៗនៅក្នុងតំបន់វាលទំនាប ។
នៅតំបន់ខ្ពង់រាប អាចមានបាតុភូតភ្លៀង និងខ្យល់កន្ត្រាក់ ១៥ភាគរយ ហើយតំបន់មាត់សមុទ្រអាចមានដល់៣០ភាគរយ ៕
ចែករំលែកព័តមាននេះ