រាជធានីភ្នំពេញ ៖ នៅត្រីមាសទី១ នៃឆ្នាំ២០២៦នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា កម្ពុជាបានចុះកិច្ចព្រមព្រៀងខ្ចីលុយបរទេស ដែលភាសាផ្លូវការនិយាយថា កិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយនឹងដៃគូអភិវឌ្ឍន៍ សរុប ៩១,៩២លានដុល្លារ ។
ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដែលបានចេញកាលពីចុងខែឧសភា បានឲ្យដឹងថា ទំហំបំណុលនេះ មិនធំឡើយ ពោលគឺស្មើនឹង៣ភាគរយ នៃពិដានបំណុលដែលច្បាប់អនុញ្ញាត ទោះបីជាវាមានទំហំកើនឡើងប្រមាណជា១៧ភាគរយ ធៀបនឹងទំហំបំណុលនៅត្រីមាសទី១ឆ្នាំ២០២៥ ក៏ដោយចុះ ។
គិតត្រឹមដំណាច់ ត្រីមាសទិ១ នៃឆ្នាំ២០២៦នេះ កម្ពុជាមានសន្និធិបំណុលសរុប ១៣,៣០ពាន់លានដុល្លា នៅក្នុងនោះ១២,៧០ពាន់លាន ឬ៩៦ភាគរយ ជាបំណុលក្រៅប្រទេស ដោយឡែក បំណុលក្នុងប្រទេស មានតម្លៃត្រឹម ជាង៥៩៦លានដុល្លារប៉ុណ្ណោះ ៕

ចែករំលែកព័តមាននេះ