ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​ភ័យកំពុង​ឆេះរោងចក្រផលិតស្នោរ​​​មួយ​កន្លែង​នៅ​ខណ្ឌដង្កោ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ខណៈ​នេះ​មាន​គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង ដោយ​ការ​ឆាបឆេះ​រោងចក្រផលិតស្នោរ​មួយ​កន្លែង​ចំនួន​៣​ខ្នង យ៉ាង​សន្ធោសន្ធៅ និង​មាន​ផ្សែងហុយ​ឡើង​លើ​កប់​អាកាស ដោយ​មិន​ទាន​ដឹង​ពី​មូលហេតុ​នៅឡើយ ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​នា​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៦ ដែល​តាម​ប្រភព​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​មក​ថា រោងចក្រ​​នោះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​អញ្ចាញ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ទោះបីជា​បែប​ណា​ ​បន្ទាប់​ពី​មាន​ហេតុការណ៍​នោះ​កើតឡើង​ភ្លាម កម្លាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ បាន​ចេញ​ទៅ​កាន់​ទីនោះ​ដើម្បី​ពន្លត់ភ្លើង​នោះ​ហើយ ៕