ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មានការថយក្រោយឡើយ៖ លោក គីម ជុងអ៊ុន ចាត់​ទុក​អាវុធនុយក្លេអ៊ែរ ជាខែលការពារការរស់រាន និងទប់​ទល់ការផ្ដួលរំលំរបបដឹកនាំ

1 ម៉ោង មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ គ្មាន​ការ​សម្រាល​ឡើយ ដោយ​មេដឹកនាំ​កូរ៉េ​ខាងជើង​ លោក​គី​ម ​ជុង​អ៊ុ​ន ​ចាត់​ទុក​អាវុធ​នុយក្លេអ៊ែរ​ថា ជា​ការ​ធានា​ដល់​ការ​រស់រាន​ប្រឆាំង​រាល់​ការ​ប៉ុនប៉ង​របស់​បរទេស​ផ្ដួលរំលំ​របប​លោក​។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​ KCNA ថា លោក​គី​ម​ ជុង​អ៊ុ​ន ​ប្រកាស​ថា ប្រទេស​លោក​បាន​បង្ហើយ​កម្មវិធី​មួយ​ដែល​សំដៅ​បង្កើន​សង្វា​ក់​កម្លាំង​នុយក្លេអ៊ែរ​របស់​ខ្លួន ​។ លោក​គី​ម ​ជុង​អ៊ុ​ន ​ថ្លែង​បែប​នេះ​ ក្នុង​ឱកាស​នៃ​ទស្ស​នកិច្ច​មួយ​របស់​លោក ​កាលពី​ថ្ងៃ​ទី​៣​ មិថុនា នៅ​រោងចក្រ​ផលិត​សម្ភារ​នុយក្លេអ៊ែរ​មួយ​ ដែល​ទើប​បើក​សម្ពោធ​។

លោក​គី​ម​ ជុង​អ៊ុ​ន ​គូសបញ្ជាក់​ថា សមត្ថភាព​ផលិតកម្ម​សម្ភារ​នុយក្លេអ៊ែរ មានការ​កើនឡើង​ជាង​ទ្វេ​ដង រយៈពេល​​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោក​បាន​លើក​ពី​ការ​គំរាមកំហែង​នានា​ដែល​កើត​មាន និង​កាន់តែ​ធ្ង​ន​ធ្ង​រ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ និង​ពី​វិបត្តិ​នឹក​ស្មាន​​មិន​ដល់​ក្នុង​រយៈពេល​យូរ​ ។ លោក​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​នៃ​ការ​ពង្រឹង​ខ្លាំង​បំផុត​ កម្លាំង​នុយក្លេអ៊ែរ​របស់​ប្រទេស​ ៕