ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំឱ្យ​ជាតិពុ.ល​កកកុញ​ក្នុង​ខ្លួន​! តិក​និក ៥ យ៉ាង​ជួយ​ឱ្យ​រាង​កាយ​ស្រស់ថ្លា និង​មាន​ថាមពល

1 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ការ​បន្សាប​ជាតិពុល ពិតប្រាកដ មិនមែន​ជា​ការ​ទិញ​ផលិតផល​ថ្លៃ​ៗ​មក​ទទួលទាន​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​ជួយ​ឱ្យ​សរីរាង្គ​ក្នុង​រាង​កាយ​ដំណើរការ​បាន​ល្អ​បំផុត​។ រាង​កាយ​របស់​យើង​មាន​ប្រព័ន្ធ​បញ្ចេញ​កាក​សំណល់​ដ៏​អស្ចារ្យ​ស្រាប់ ហើយ​យើង​គ្រាន់តែ​ត្រូវ​អនុវត្ត​ទម្លាប់​ទាំង ៥ នេះ​ដើម្បី​ជួយ​វា​៖ ការ​ផឹកទឹក​ឱ្យ​បាន​គ្រប់គ្រាន់​គឺជា​ចំណុច​សំខាន់​បំផុត…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ការ​បន្សាប​ជាតិពុល ពិតប្រាកដ មិនមែន​ជា​ការ​ទិញ​ផលិតផល​ថ្លៃ​ៗ​មក​ទទួលទាន​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​ជួយ​ឱ្យ​សរីរាង្គ​ក្នុង​រាង​កាយ​ដំណើរការ​បាន​ល្អ​បំផុត​។

រាង​កាយ​របស់​យើង​មាន​ប្រព័ន្ធ​បញ្ចេញ​កាក​សំណល់​ដ៏​អស្ចារ្យ​ស្រាប់ ហើយ​យើង​គ្រាន់តែ​ត្រូវ​អនុវត្ត​ទម្លាប់​ទាំង ៥ នេះ​ដើម្បី​ជួយ​វា​៖

ការ​ផឹកទឹក​ឱ្យ​បាន​គ្រប់គ្រាន់​គឺជា​ចំណុច​សំខាន់​បំផុត ព្រោះ​វា​ជួយ​ឱ្យ តម្រងនោម ច្រោះ​ឈាម និង​បញ្ចេញ​ជាតិពុល​តាម​ទឹកនោម​បាន​យ៉ាង​រហ័ស​។ បន្ទាប់​មក គឺ​ការ​បង្កើន​ការ​ទទួលទាន​ជាតិ​សរសៃ​ពី​បន្លែ និង​ផ្លែ​ឈើ ដែល​ដើរតួ​ដូច​ជា «​អំបោស​ធម្មជាតិ​» ជួយ​បោសសម្អាត​កាក​សំណល់​ក្នុង​ពោះវៀន កុំឱ្យ​ជាតិពុល​ជ្រាប​ចូល​ទៅ​ក្នុង​ឈាម​វិញ​។

ការ​គេង​លក់​ឱ្យ​ស្កប់ស្កល់​ក៏​ជា​ការ​បន្សាប​ជាតិពុល​ដែរ ជា​ពិសេស​សម្រាប់​ខួរក្បាល​។ នៅ​ពេល​យើង​គេង ប្រព័ន្ធ​ម្យ៉ាង​នឹង​ធ្វើការ​ដូច​ជា “​បង្គន់​បង្ហូរ​” ដើម្បី​យក​កាក​សំណល់​ជីវសាស្ត្រ​ចេញពី​កោសិកា​ខួរក្បាល​។ ជាមួយ​គ្នា​នេះ ការ​កាត់​បន្ថយ​គ្រឿង​ស្រវឹង និង​ជាតិ​ស្ករ នឹង​ជួយ​សម្រាល​បន្ទុក​របស់ ថ្លើម ដែល​ជា​សរីរាង្គ​ចម្បង​ក្នុង​ការ​បំប្លែង​ជាតិពុល​ឱ្យទៅ​ជា​សារធាតុ​គ្មាន​គ្រោះថ្នាក់​។

ជា​ចុង​ក្រោយ ការ​ហាត់ប្រាណ​ជា​ទៀងទាត់​គឺជា​កត្តាចាំបាច់​។ ចលនា​សាច់ដុំ​ជួយ​ជំរុញ​ឱ្យ​ប្រព័ន្ធ​ឡាំ​ហ្វា​ទិច​ដំណើរការ ដែល​វា​មាន​តួនាទី​យក​សារធាតុ​បរទេស​ចេញពី​កោសិកា​។

ការ​អនុវត្ត​ទម្លាប់​ទាំងនេះ​ជា​ប្រចាំ គឺជា​វិធីសាស្ត្រ​បន្សាប​ជាតិពុល​ប្រកបដោយ​ចីរភាព និង​ធ្វើ​ឱ្យ​អ្នកមាន​សុខភាព​ល្អ​ពី​ខាងក្នុង​មក​ខាងក្រៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ