ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ ប្រកាស​មិន​ឲ្យ​គ្រឹះស្ថានសិក្សា​សាធារណៈ មិន​ត្រូវ​បង្ខំ​សិស្ស​ឱ្យ​រៀន​គួរ និង​មិន​យក​មេរៀន ឬ​លំ​ហាត់ បង្រៀន​គួរ ដើម្បី​ធ្វើ​ជា​វិញ្ញាសា​ប្រឡង​ឡើយ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ​គ្រឹះស្ថានសិក្សា​សាធារណៈ មិន​ត្រូវ​បង្ខិតបង្ខំ​សិស្ស​ឱ្យ​រៀន​គួរ និង​មិន​ត្រូវ​យក​មេរៀន ឬ​លំ​ហាត់ បង្រៀន​គួរ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ​គ្រឹះស្ថានសិក្សា​សាធារណៈ មិន​ត្រូវ​បង្ខិតបង្ខំ​សិស្ស​ឱ្យ​រៀន​គួរ និង​មិន​ត្រូវ​យក​មេរៀន ឬ​លំ​ហាត់ បង្រៀន​គួរ ដើម្បី​ធ្វើ​ជា​វិញ្ញាសា​ប្រឡង​ឡើយ ។

យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​បន្ទាប់​ពី​ទទួល​ព័ត៌មាន​បាន​អំពី​ការ​ត្អូញត្អែរ​របស់​មាតាបិតា អ្នក​អាណាព្យាបាល សិស្ស​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការ​លំបាក​ក្នុង​ការ​រ៉ាប់រង​ចំណាយ​លើ​ការ​រៀន​បន្ថែម​ក្រៅ​ម៉ោង (​រៀន​គួរ​) របស់​កូន​ៗ ទាំង​នៅ​កម្រិត​បឋម​សិក្សា និង​មធ្យមសិក្សា ព្រមទាំង​បាន​ភ្ជាប់​ទៅ​នឹង​បាតុភាព​អវិជ្ជមាន ដែល​បង្ក​ឡើង​ដោយ​សកម្មភាព​បង្រៀន​គួរ ដូច​ជា ការ​ចេញ​វិញ្ញាសា​ប្រឡង​ប្រចាំខែ ប្រចាំឆមាស នូវ​លំ​ហាត់ ឬ​ខ្លឹមសារ ដូច​ទៅ​នឹង​ការ​បង្រៀន​គួរ​រួច ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​សិស្ស មិន​បាន​រៀន​គួរ និង​ជា​ពិសេស​បង្កើត​គម្លាត វិសមភាព​យ៉ាងច្រើន សម្រាប់​កុមារ​ក្រីក្រ​ជួប​ការ​លំបាក ដែល​គ្មាន​លទ្ធភាព​រៀន​គួរ​បន្ថែម ។

កន្លង​មក ក្រសួង​បាន​ចេញ​សេចក្តីណែនាំ​ផ្តោត​លើ​ការ​លើកកម្ពស់​លទ្ធផល​សិក្សា​របស់​សិស្ស និង​ផ្លាស់​ប្តូរ​វប្បធម៌​សាលារៀន តាម​រយៈ​ការ​អនុវត្ត​ស្តង់ដា​សាលារៀន​គំរូ នៅ​ទូ​ទាំង​ប្រទេស សេចក្តីណែនាំ​ស្តី​ពី​ការ អនុវត្ត​កម្មវិធី​ក្រៅ​ម៉ោង​សិក្សា នៅ​តាម​គ្រឹះស្ថាន​បឋម​សិក្សា និង​មធ្យមសិក្សា​សាធារណៈ​គំរូ ក្នុង​គោលដៅ​បង្កើន​ម៉ោង​សិក្សា​យ៉ាងតិច ២​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​សេចក្តីណែនាំ ស្តី​ពី ការ​ពង្រឹង​យន្តការ​រ​ង្វា​យ​តម្លៃ​លទ្ធផល​សិក្សា របស់​សិស្ស​នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ ដើម្បី​ធានា​ឱ្យ​បាន​នូវ​សង្គតិភាព​ស្តង់ដា នៃរ​ង្វា​យ​តម្លៃ​លទ្ធផល សិក្សា​របស់​សិស្ស​នៅ​កម្រិត​សាលារៀន រួច​មក​ហើយ ។

ក្រសួង​បាន​លើក​ឡើង​ទៀត​ថា ដើម្បី​អនុវត្ត​សេចក្តីណែនាំ​ដូច​បាន​រៀបរាប់​ខាងលើ​ឱ្យ​មាន​ប្រសិទ្ធភាព និង​ទប់ស្កាត់​បាតុភាព​អវិជ្ជមាន នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ​ទាំងអស់ ក្រសួង​បាន​ដាក់​ចេញ​នូវ​វិធានការ ដូច​ជា ៖ គ្រូបង្រៀន ត្រូវ​អនុវត្ត​តាម​កម្រង​ភារកិច្ច​របស់​គ្រូបង្រៀន ដែល​គណៈ​គ្រប់គ្រង​សាលារៀន​បាន​រៀបចំ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​បង្រៀន និង​រៀន​ប្រកបដោយ​សមធម៌ និង​បរិ​យា​បន្ន ព្រមទាំង​ប្រកាន់ខ្ជាប់ នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន ។

ក្រសួង បន្ដ​ថា គ្រឹះស្ថានសិក្សា​សាធារណៈ ត្រូវ​រៀបចំ និង​អនុវត្ត​តេស្ត​ស្តង់ដា​សម្រាប់​ការ​ប្រឡង​គ្រប់​ប្រភេទ និង​ពង្រឹង​ការ​រៀន និង​បង្រៀន ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​, គ្រឹះស្ថានសិក្សា​សាធារណៈ មិន​ត្រូវ​បង្ខិតបង្ខំ​សិស្ស​ឱ្យ​រៀន​គួរ និង​មិន​ត្រូវ​យក​មេរៀន​ឬ​លំ​ហាត់ បង្រៀន​គួរ ដើម្បី​ធ្វើ​ជា​វិញ្ញាសា​ប្រឡង​, គ្រឹះស្ថានសិក្សា​សាធារណៈ​ត្រូវ​រៀបចំ និង​អនុវត្ត​កម្មវិធី​ក្រៅ​ម៉ោង​សិក្សា ដើម្បី​បង្កើន​ម៉ោង​ស្វ័​យ​សិក្សា យ៉ាងតិច ២​ម៉ោង​បន្ថែម ។

លើស​ពី​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យ​ដឹង​ទៀត​ថា មាតាបិតា​ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ និង​លើកទឹកចិត្ត​ឱ្យ​កូន​ធ្វើ​ស្វ័​យ​សិក្សា និង​រៀនសូត្រ​នៅផ្ទះ ៕

អត្ថបទសរសេរ ដោយ