ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាននិងឡានបុ.កលាន់​សំឡេង​ខ្ទរ​ធរណី​​រួញ​ចូល​គ្នា ​សំណាង​​​ល្អ​គ្មាន​អ្នក​របួស

6 ខែ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ រថយន្ត​យី​ឌុ​ប​ដឹក​ខ្សាច់​ចំនួន​២គ្រឿង​បាន​បោល​បុក​គ្នា​ទាំង​កំរោល បណ្ដាល​ឲ្យ​កៀប​រួញ​ជាប់​គ្នា​ទៅ​ណា​លែង​រួច តែ​សំណាងល្អ​ អ្នកបើកបរ​រថយន្ត​ទាំង​ពីរ​គ្មាន​អ្នក​ណា​រង​របួស​ឡើយ​ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​ការពារ​វេលា​ម៉ោង៩ព្រឹក​ថ្ងៃ​ទី២៩ ឧសភា​…

ខេត្ត​ព្រៃវែង ៖ រថយន្ត​យី​ឌុ​ប​ដឹក​ខ្សាច់​ចំនួន​២គ្រឿង​បាន​បោល​បុក​គ្នា​ទាំង​កំរោល បណ្ដាល​ឲ្យ​កៀប​រួញ​ជាប់​គ្នា​ទៅ​ណា​លែង​រួច តែ​សំណាងល្អ​ អ្នកបើកបរ​រថយន្ត​ទាំង​ពីរ​គ្មាន​អ្នក​ណា​រង​របួស​ឡើយ​ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​ការពារ​វេលា​ម៉ោង៩ព្រឹក​ថ្ងៃ​ទី២៩ ឧសភា​ នៅ​លើ​កំណត់​ផ្លូវជាតិ​លេខ១ ​​​ត្រង់​ចំណុច​ខាង​មុខ​រ៉ា​ស​សាំង​តេ​ឡា យីហោ ស៊ា​ង ចាន់ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ក្រសារ​ជេ​ត ឃុំ​រំចេក ស្រុក​ព្រះស្ដេច​ខេត្តព្រៃវែង ​។

រថយន្ត​យី​ឌុ​ប​ទាំង​ពីរ​គ្រឿង ដែល​បាន​បុក​រួញ​ជាប់​គ្នា​នេះ រថយន្ត​ទី 1 ពាក់​ស្លាក​លេខ ភ្នំពេញ 3F 39 43 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ​ភ្នំពេញ 3F 2474 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ប៉ុន្តែ​មិនដឹង​មូលហេតុ​អ្វី​ស្រាប់តែ​រថយន្ត​ទាំង​ពីរ​បោល​បុក​គ្នា​ទាំង​កំរោល​បែប​នេះ​ទៅ​វិញ​។

ចំពោះ​មូលហេតុ​នេះ ត្រូវ​បាន​អ្នក​បើករថយន្ត​យី​ឌុ​ប ដែល​ពាក់​ស្លាក​លេខ 39 43 អះអាង​ប្រាប់​ថា​ពេល​ដែល​ខ្លួន​បើក​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ 2474 ដែល​បើក​មក​បញ្ច្រាស​គ្នា បាន​បើក​វ៉ា​ជែង ឆ្លង​ចូល​មក​កន្លង​របស់​ខ្លួន ទើប​ភ្លាម​ៗ​រូប​គាត់​ចាប់​ហ្វ្រាំង​មិន​ទាន់ ក៏​ធ្វើ​អោយ​រថយន្ត​ទាំង​ពីរ​បុក​គ្នា​ពេញទំហឹង​តែ​ម្ដង ប៉ុន្តែ​សំណាងល្អ​អ្នកបើកបរ​រថយន្ត​ទាំង​ពីរ​ពុំ​មាន​នរណា​រង​របួស​ឡើយ​។​ព្រោះ​ចំណុច​ដែល​បុក​ប៉ះ​គ្នា គឺ​បុក​ត្រង់​ផ្នែក​ខាងស្ដាំ​រថយន្ត​ដូច​គ្នា​។

ដោយឡែក​ខាង​សមត្ថកិច្ច​បាន​លើក​ឡើង​ថា នេះ​គឺជា​សំណាង​មួយ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់​ហើយ​ព្រោះ​រថយន្ត​ធន់​យក្ស​ទាំង​ពីរ បុក​គ្នា​ឡើង​រួញ​អស់​ទៅ​ហើយ បែរជា​មនុស្ស​ក្នុង​រថយន្ត​គ្មាន​របួស​អ្វី​សោះ បើសិនជា​មាន​មនុស្ស​ជិះ​នៅ​ផ្នែក​ខាងស្ដាំ​អ្នកបើកបរ​វិញ ច្បាស់​ជា​ខ្ទេច​នៅ​ក្នុង​កាប៊ី​ន​រថយន្ត​នោះ​ជាក់​ជា​មិន​ខាន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ