ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អ្នក​រត់​ម៉ូតូ​កង់​បី ឈ្លោះ​ជាមួយ​ប្រពន្ធ រួច​ចាក់​បំពង់ក​ខ្លួនឯង​នឹង​កូន​កន្ត្រៃ រង​របួស

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ អាសូរ​តែ​ក្មេង​ទៅ​លោក​ព្រះ​! វ័យ​ជិត​៤០​ឆ្នាំទៅ​ហើយ បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ មាន​ប្រពន្ធ​ថែម​ទាំង​កូន​ទៀត បែរជា​ងប់ងុល និង​ការ​សេព​គ្រឿងញៀន រហូត​ដល់​ញៀន​ដល់​កម្រិត​(​បែក​ថ្នាំ​) លែង​ដឹង​ដប់​ម្ភៃ…

រាជធានី​ភ្នំពេញ ៖ អាសូរ​តែ​ក្មេង​ទៅ​លោក​ព្រះ​! វ័យ​ជិត​៤០​ឆ្នាំទៅ​ហើយ បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ មាន​ប្រពន្ធ​ថែម​ទាំង​កូន​ទៀត បែរជា​ងប់ងុល និង​ការ​សេព​គ្រឿងញៀន រហូត​ដល់​ញៀន​ដល់​កម្រិត​(​បែក​ថ្នាំ​) លែង​ដឹង​ដប់​ម្ភៃ មិនតែប៉ុណ្ណោះ គាត់​តែងតែ​រករឿង​អុកឡុក​ប្រពន្ធ និង​ក្រុម​គ្រួសារ ជា​ញឹកញាប់​ទៀត​ផង ហើយ​នៅ​ទីបំផុត ក្រោយ​ពី​ឈ្លោះ​ជាមួយ​ប្រពន្ធ​រួច បុរស​រូប​នេះ ក៏​បាន​យក​កូន​កន្ត្រៃ ចាក់​.​ក​ខ្លួនឯង បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ ហូរ​ឈាម​ស្រោច​ខ្លួន​តែ​ម្ដង ។

ហេតុការណ៍​នេះ បាន​កើតឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៤​និង​៥៥​នាទី​ល្ងាច​នៅ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៤ នៅ​ក្នុងភូមិ​ព្រៃ​ទា​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ដែល​ចាក់​,​ក​ប៉ុនប៉ង​ផ្ដាច់ជីវិត​ខ្លួនឯង តែ​មិន​ស្លាប់​នោះ ឈ្មោះ សុខ ចាន់​ដា​រិ​ទ្ធ អាយុ​៣៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ រង​របួស​រយះ បំពង់ក ហូរ​ឈាម​ស្រោច​ខ្លួន​។ ចំណែក​ប្រពន្ធ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ខណៈ​ពេល​ដែល​បុរស​ជា​ប្ដី​រូប​នេះ​រករឿង នាង​បាន​ជិះ​ម៉ូតូ​គេច​ចេញ​ទៅ​បាត់ ដោយ​ភ្លាម​ៗ​នោះ ពុំ​ដឹង​ថា ទៅ​ទីណា​នោះ​ទេ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា តាម​ការ​សាកសួរ​ក្រុម​គ្រួសារ​របស់​បុរស​នេះ បាន​ប្រាប់​ថា បុរស​ខាងលើ​បាន​សេព​គ្រឿងញៀន រហូត​ដល់​កម្រិត​បែក​ថ្នាំ​ទៅ​ហើយ ទោះជា​ក្រុម​គ្រួសារ​បងប្អូន​សាច់ញាតិ បាន​និយាយ​ណែនាំ​យ៉ាងណា ក៏​មិន​ស្ដាប់​ដែរ ហើយ​ព្រោះតែ​ឥទ្ធិពល​គ្រឿងញៀន​នេះ បាន​រករឿង​ឈ្លោះ​ប្រពន្ធ និង​អុកឡុក​ក្រុម​គ្រួសារ​ជា​ញឹកញាប់​។ ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ បាន​ឈ្លោះ​ជាមួយ​ប្រពន្ធ​ម្ដងទៀត រួច​ក៏​ចាក់​បំពង់ក ខ្លួនឯង​នឹង​កូន​កន្ត្រៃ បណ្ដាល​ឲ្យ​រង​របួស​ហូរ​ឈាម​ស្រោច​ខ្លួន ចំណែក​ស្ត្រី​ជា​ប្រពន្ធ ខណៈ​ដែល​ប្ដី​រករឿង នាង​ក៏​បាន​ជិះ​ម៉ូតូ​គេច​ចេញ​ទៅ​បាត់ ព្រោះ​ធុញ​នឹង​ប្ដី​ចេះ​តែ​រករឿង​ពេក ។

នគរបាល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពេល​ចាក់​.​ក​ខ្លួនឯង​បណ្ដាល​ឲ្យ​របួស​ហើយ បុរស​នេះ​អត់​បាន​ទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​របួស​នោះ​ទេ ក៏​បាន​បើក​ម៉ូតូ​កង់​បី ចេញពីផ្ទះ ទាំង​ឈាម​ជោគ​ខ្លួន តាម​រកប្រពន្ធ​។ លុះ​ពេល​ទៅ​ដល់​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​បី ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាប់តែ​ម៉ូតូ​កង់​បី​រលត់​ម៉ាស៊ីន ហើយ​បុរស​នេះ បាន​ព្យាយាម​បញ្ឆេះ​ម៉ាស៊ីន ប៉ុន្តែ​មិន​ព្រម​ឆេះ​សោះ ។

ប្រភព​ខាងលើ​បាន​ប្រាប់​បន្ថែម​ទៀត​ថា បន្ទាប់​មក បុរស​រូប​នោះ​ក៏​បាន​ទុក​ម៉ូតូ​កង់​បី​ចោល នៅ​តាម​ផ្លូវ​បេតុង រួច​បាន​ដើរ​ត្រលប់​ទៅ​ផ្ទះ​វិញ ទាំង​ឈាម​ជោគ​ខ្លួន ហើយ​ពេល​ឃើញ​បែប​នេះ អ្នក​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២​នោះ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​ពុំ​ដឹង​ថា បុរស​នោះ​រង​របួស​ដោយសារ​រឿង​អ្វី ។ ទើប​រាយការណ៍​ជូន​នគរបាល និង​ប្រជា​ការពារ​ឲ្យ​ទៅ​សួរនាំ ហើយ​ភ្លាម​ៗ​នោះ នគរបាល​ក៏​ពុំ​ទាន់​ដឹង​ថា បុរស​នេះ​មានរឿង​អ្វី​ដែរ ក៏​បាន​ធ្វើការ​សួរនាំ​។ ប៉ុន្តែ​បុរស​នេះ ឆ្លើយ​រវើរវាយ​មិន​គួរ​ឲ្យ​ទុកចិត្ត និង​មិន​អាច​យក​ជា​សាច់​ការ​បាន​ឡើយ ទើប​នគរបាល ក៏​បាន​ទាក់ទង​ទៅ​សួរនាំ​ក្រុម​គ្រួសារ ទើប​ដឹង​ការ​ពិត​ ។

បន្ទាប់​មក នគរបាល​បាន​ប្រាប់​ឲ្យ​ក្រុម​គ្រួសារ​សាច់ញាតិ ទៅ​យក​ម៉ូតូ​កង់​បី ត្រលប់​ទៅ​ផ្ទះ​វិញ និង​ឲ្យ​នាំ​យក​បុរស​នោះ ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​បុរស​នេះ​ប្រកែក​មិន​ព្រមទៅ​ពេទ្យ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ