សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកការផ្តល់ជំនួយរបស់ជប៉ុន និង បារំាង នៅមុនការបោះឆ្នោត បង្ហាញពីស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាល្អ ។ដោយចាត់ទុកប្រទេសបារំាង និង ជប៉ុន ជាមហាអំណាចខាងសេដ្ឋកិច្ច នយោបាយ និង លទ្ឋិប្រជាធិបតេយ្យ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន និង រដ្ឋាភិបាលបារំាង ដែលបានផ្តល់ជំនួយមកឲ្យកម្ពុជាយ៉ាងច្រើនតំាងពីមុនការបោះឆ្នោតឆ្នាំ១៩៩៣ ហើយនឹងបន្តផ្តល់ជំនួយជាបន្តបន្ទាប់ទៀត ។
ប្រសាសន៏របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងដូច្នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ មិថុនា ២០១៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើបា្រស់ជាផ្លូវការនូវរោងចក្រផលិតទឹកស្អាតនិរោធជំហានទី១ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមរបាយការណ៏របស់លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងឧស្សហកម្ម រ៉ែ និង ឋាមពល ដែលចូលរួមក្នុងពិធីនេះផងដែរនោះក៏បានបញ្ជាក់ឲ្យដឹងថា រោងចក្រផលិតទឹកស្អាតនិរោធនេះ ចំណាយសរុបចំនួន៩០លាន ៤សែនដុល្លារអាមេរិក ។ ថវិកានេះបានមកពីកម្ចីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៏ផ្លូវការរបស់ជប៉ុនចំនួន ៤០លាន៦សែនដុល្លារ សំរាប់ការសាងសង់រោងចក្រផលិតទឹកស្អាត អាងស្តុកទឹក ស្ថានីយ៏បូមទឹកស្អាត បំពង់មេបញ្ជូនទឹកស្អាត បំពង់មេរងចែកចាយទឹក បា្រក់កម្ចីហិរញ្ញប្បទានពីទីភ្នាក់ងារបារំាងសំរាប់ការអភិវឌ្ឍ (AFD) សរុប១៦លានអឺរ៉ូ ប្រហែល២០លានដុល្លារអាមេរិក សំរាប់ការសាងសង់ស្ថានីយ៏បូមទឹក បំពង់មេបញ្ជូនទឹកឆៅ បំពង់មេ និងមេរង សំរាប់ចែកចាយទឹក និង ទីប្រឹក្សាបច្ចេកទេសគ្រប់គ្រងការសាងសង់ និង ថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញចំនួន ២៩លាន ៨សែនដុល្លារ សំរាប់ ទិញដីសាងសង់រោងចក្រ ភ្ជាប់ចរន្តអគ្គិសនី ចំណាយសំរាប់សំណង់ស៊ីវិលនិងបង់ពន្ឋអាករ ៕
ចែករំលែកព័តមាននេះ